Tuesday, November 9, 2010

អាហារជំនួយ កូនក្នុងផ្ទៃ

     ស្ត្រី​ដែលមាន​គ្រួសារ​ហើយ ការ​មានកូន​ជា​រឿង​ដែល​ស្ត្រី​ប្រាថ្នា​បំផុត ហើយ​នៅ​ចន្លោះ​ការ​មាន​ផ្ទៃពោះ​
     នេះឯង​ដែល ធ្វើឱ្យ​អនាគត​ម្តាយ​មាន ការប្រែប្រួល​ខាង​រាងកាយ និង អារម្មណ៍ ។
ដូច្នេះ​ស្ត្រី​ជា​ម្តាយ​
     ត្រូវ​ជ្រើសរើស​ទទួលទាន​អាហារ​ណា ដែលមាន​គុណ ប្រយោជន៍​ចំពោះ សុខភាព​និង​ផ្លូវចិត្ត រួមទាំង​ការ​
     លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​ផង ពីព្រោះ​ការ ទទួលទាន អាហារ​ជះឥទ្ធិពល​ដោយផ្ទាល់​ចំពោះ​អវយវៈ និង​
     សុខភាព របស់​ទារក ដូចជា បើ​ម្តាយ​ទទួលទាន​អាហារ​ដែល​មិនមាន​អត្ថ ប្រយោជន៍​គ្រប់គ្រាន់ ខ្វះ​ជាតិ​អាហារ​
     នោះ​នឹង​ធ្វើឱ្យ​ទារក​ដែល​ប្រសូត​មក​មានខ្លួន​តូច ទម្ងន់​ស្រាល ប្រឈម​នឹង​ភាព​ពិការ​ខាង​ខួរក្បាល​និង​រាងកាយ​។​
     ហេតុដូច្នេះ ហើយ​ម្តាយ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​រឿង អាហារ​ឱ្យបាន​ខ្លាំង ។​
     * របប​អាហារ និង ការព្យាបាល​តាមបែប​ធ​ម្ម​ជាតិ​
     + ត្រូវ​ទទួលទាន​អាហារ​ដែលជា​ប្រយោជន៍​ឱ្យ​គ្រប់​៥​ក្រុម​និង​ចម្រុះ​អាហារ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់​បន្លែ​ផ្លែឈើ​
                  សណ្តែក​ផ្សេងៗ​ដើម្បីឱ្យ​រាងកាយ​បានទទួល​វីតាមីន​រ៉ែ​ធាតុ​ផ្សេងៗ​ជាច្រើន ប្រភេទ ។​
     + ត្រូវ​ជ្រើសរើស​អង្ករ​ដែល​មិន​ខាត់​ពណ៌ ប៉េងប៉ោះ ខ្ទឹមបារាំង គ្រឿងក្នុង​សត្វ មាន់ ស៊ុត អាហារ​សមុទ្រ ដើម្បី​ជួយ​
                   ការពារ​រោគ​ខ្សោយ​បញ្ហា​របស់​ទារក​ក្នុង​ផ្ទៃ ។​
     + ត្រូវ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​កាល់ស្យូម ដូចជា ទឹកដោះគោ ទឹកដោះគោ​ជូរ ត្រី​សា​ឌី​ន សណ្តែក ល្ង បន្លែ​ស្លឹក​បៃតង ។​
     + ត្រូវ​ទទួលទាន​អាហារ​ដែល​មិនមាន​ជាតិគីមី ។​
     + ការពារ​អាការ​ចាញ់កូន គួរតែ​ទទួលទាន​ត្រសក់ ទឹកក្រូច​ឆ្មារ ទឹកក្រូច​ច្របាច់​ស្រស់ ឬ ទទួល ទាន​អាហារ​ដែលមាន វីតាមីន គ ដូចជា​
                   ស្ពៃក្តោប ផ្កា​ស្ពៃ ស្ពៃ​ប្រូ​ក​ខូ​លី ព្រោះ​វា​អាច​កាត់ បន្ថយ អាហារ​ធេងធោង និង ក្អួតចង្អោរ​បាន ។​
     + ត្រូវ​បង្កើន​ការទទួល​ទាន​ទឹក​ផ្លែឈើ​ជំនួស​ការទទួល​ទាន​ទឹក “​តែ​” ដើម្បី​ជួយ​បង្កើន​ធាតុដែក ក្នុង ចន្លោះពេល ពពោះ ។​
     + ត្រូវ​ទទួលទាន​អាស៊ីដ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អាស៊ីដ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ មាន​សារប្រយោជន៍​
                   ចំពោះ​ការវិវឌ្ឍ​នៃ​ខួរក្បាល និង ភ្នែក​របស់​ទារក ដែល​គេ​ឃើញ​មាននៅ​ក្នុង​ត្រី​សា​ឌី​ន ត្រី​ស្ពៃ​កា ត្រី​សាល​ម៉ុង និង ត្រី​ធូ​ណា ។​
     + ត្រូវ​ទទួលទាន​ទឹក​ឱ្យ​គ្រប់គ្រាន់​យ៉ាងហោចណាស់​មួយថ្ងៃ ៨-១០ កែវ ។​
     + ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ជាប់លាប់ ដើម្បីឱ្យ​ខ្លួន និង កូន​ក្នុង​ផ្ទៃ​មាន​រាងកាយ​មាំមួន អារម្មណ៍ល្អ ហើយ​ថែមទាំង​ជួយ ឱ្យ​ប្រសូត​បាន​ងាយស្រួល​ផងដែរ ។​
     * វីតាមីន​បន្ថែម​
     + កាល់ស្យូម​គួរ​ទទួលទាន ៤០០-៥០០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ពីព្រោះ​វា​ជា​រ៉ែ​ធាតុ​ដែលមាន​ចាំបាច់​ចំពោះ​ស្ត្រី​ដែល កំពុង​ពពោះ ជួយ​ពង្រឹង​ឆ្អឹង និង ធ្មេញ​ដល់​ទារក ។​
     + វីតាមីន ឌ គួរ​ទទួលទាន ១០ ម៉ៃ​ក្រូ​ក្រាម ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ឱ្យ​រាងកាយ​បឺត​ស្រូប​កាល់ស្យូម​ដែល​ចាំបាច់​ចំពោះ ការ​ពពោះ ។​
     + អាស៊ីដ​ហ្វូ​លិ​ក គួរ​ទទួលទាន ៤-៥ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ដើម្បីឱ្យ​ម្តាយ និង ទារក​មាន​សុខភាព​រឹងមាំ ការពារ​ភាព​ពិការ​របស់​ទារក​ក្នុង​ផ្ទៃ ។ វា​ជា​រ៉ែ​ធាតុ​សំខាន់​ដែល​ម្តាយ​មិនអាច​ខ្វះ​បាន ។​
     + វីតាមីន B៦ គួរ​ទទួលទាន ២ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ដើម្បី​ការពារ​អាការ​ចាញ់កូន និង ការលូតលាស់​នៃ​កូន​ក្នុង​ផ្ទៃ ។​
     * អាហារ​ដែល​គួរ​ចៀសវាង​
     + ហាម​ទទួលទាន​អាហារ​ឆៅ សាច់​ស្រស់ ស៊ុត​ស្ងោរ ប៊័រ​រាវ ដើម្បី​ការពារ​ការឆ្លង​បាក់តេរី ។​
     + បើ​ចង់​ទទួលទាន​ស៊ុត ត្រូវ​ទទួលទាន​ស៊ុត​ឆ្អិន ។​
     + កាត់បន្ថយ​ការផឹក​តែ កាហ្វេ ដែលមាន​សមាសធាតុ​ផ្សំ​របស់​កាហ្វេ​អ៊ី​ន និង សារធាតុ​ថេ​ន​នី​ន ដែល​អាហារ​ទាំងនេះ​ធ្វើឱ្យ​រាងកាយ​បឺត​ស្រូបយក​ធាតុ​
                   ដែក​បាន​តិច និង ធ្វើឱ្យប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។​
     + កំណត់​បរិមាណ​ការទទួល​ទាន​អំបិល អាហារ​ប្រៃ ដើម្បី​ការពារ​រោគ​លើសឈាម​ក្នុង​ចន្លោះ ពេល​ពពោះ ។​
     + កាត់បន្ថយ​ការទទួល​ទាន​ស្ករ ដោយសារតែ​វា​ទៅ​បង្កើន​ជាតិ​ស្ករ​ក្នុង​រាងកាយ ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនមាន​តុល្យភាព​គ្នា​បង្ក​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​
                   ដែលជា​គ្រោះថ្នាក់​មួយ​ចំពោះ​ទារក​ក្នុង​ផ្ទៃ ។​
     + ហាម​ផឹកស្រា មិន​ថា​ស្រា​ប្រភេទ​ណាក៏ដោយ ពីព្រោះ​វា​នាំទៅរក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ ។​
     + ត្រូវ​តម​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ឆ្អែត អាហារ​ខ្លាញ់​ខ្ពស់​ដែល​បាន​ពីស​ត្វ ។​
     * ដំបូន្មាន​
     + ប្រសិនបើ​កើត​អាការ​ចាញ់កូន អាច​ផឹកទឹក​ខ្ញី​ដើម្បី​កាត់បន្ថយ​អាការ ។​
     + ដើម្បី​កាត់បន្ថយ​អាការ​ចាញ់កូន គួរតែ​បែងចែក​ការទទួល​ទាន​អាហារ​ឱ្យបាន​ច្រើន​ពេល ក្នុង​មួយពេលៗ ទទួលទាន តិចៗ​បាន​ហើយ និង ត្រូវ​ទទួលទាន​តែ​ពេលណា​គ្មាន​ប៉ុណ្ណោះ ។​
     + ម្តាយ​ដែល​កំពុង​ពពោះ ហាម​បង្អត់អាហារ ទោះ​អាហារ​ពេល​ណាមួយ​ក៏ដោយ ព្រោះ​ការ​បង្អត់​នេះ វា​ធ្វើឱ្យ​ទារក បានទទួល​ជាតិ​អាហារ​មិន​គ្រប់គ្រាន់ ។​
     + នៅ​ចន្លោះ​ពពោះ​នេះ ម្តាយ​អាចមាន​អាការ​ប្រែប្រួល ។ ដូច្នេះ​ការ​ស្តាប់ភ្លេង​បុរាណៗ អាចជួយ​ឱ្យ​ម្តាយ​មាន អារម្មណ៍​ប្រសើរ និង ស្ងប់​អារម្មណ៍ល្អ ៕​

No comments:

Post a Comment