Monday, November 8, 2010

សកម្មភាពលើគ្រែ ៥ យ៉ាងដែលស្រី្តមិនចង់បាន

* ផ្តាច់ការ​នៅលើ​គ្រែ​
​ប្រហែល​គ្មាន នរណាម្នាក់​ចូលចិត្ត​ការបង្ខំ​ឡើយ ប៉ុន្តែ​បុរស​បែរជា​ចូលចិត្ត​បង្គាប់បញ្ជា ស្ត្រី​ឱ្យធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ជា ការបំពេញ​ចិត្ត​ខ្លួនឯង​ហើយ នៅពេល មិនបាន​ដូច​ចិត្ត​ក៏​ប្រើ​កម្លាំងបាយ ឬ​សម្តែង អា​ការមិន​ពេញចិត្ត​ធ្វើឱ្យ​ស្ត្រី​អត់ទ្រាំ ពុំបាន​ក៏​យល់ព្រម​ធ្វើតាម​ទាំង​ទើសទាល់ ។ ចូរ​ចងចាំ​ថា ការ ធ្វើ​ដូច្នេះ​ញឹកញាប់​វា​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល ក្រោយ​វិញ ។​
​ចង់​ដោះស្រាយ​បញ្ហា​មួយ​នេះ​ទាំង​បុរស​-​ស្ត្រី គួរ​បែរមក​ជជែក​គ្នា​ថា មាន​អ្វី​មិន​ចូលចិត្ត និង មិន ត្រូវ​បង្ខំ​ឱ្យ​ភាគី​ណាមួយ​ធ្វើបែបនេះ​បន្ត​ទៀតឡើយ ។​

* ឧបទ្ទវហេតុ​ពី​ការប្រើ​ម្រាមដៃ​
​ការប្រើ​ម្រាមដៃ​ដែលជា​ជំនួយ​ក្នុងពេល​រួមភេទ​នោះ​អាចជួយ​ជំរុញ និង បង្កើន​អារម្មណ៍​បាន យ៉ាង​ល្អ ប៉ុន្តែ​បើ បុរស​ធ្វេសប្រហែស​ក្នុង​រឿងនេះ ក្រចកដៃ​របស់គេ​អាច​មុត​ប្រដាប់​ភេទស្ត្រី នោះ​ពិត ជា​កើត​ដំបៅ​ពើត​ផ្សា​ពុំខាន ។​
​ក្រៅពីនោះ ភាពកខ្វក់​ដែលមាន​ក្នុង​ក្រចក អាច​ចូលទៅ​ប្រមូលផ្តុំ​ក្នុង​ប្រដាប់ភេទ​រហូត​កើតជា​មេរោគ ។​

* មិន​ស្រៀវ​ស្រើប តែ​បែរជា​ឈឺចាប់​
​ការ​ដាស់​អារម្មណ៍​ផ្លូវភេទ​នៅត្រង់​ដើមទ្រូង​នោះ ជា​រឿង​ចាំបាច់​មួយ​ដែរ ប៉ុន្តែ​ក៏មាន​បុរស​មិនតិច​ទេ ដែល​យល់ ខុស​ថា​ការ​ប្រលោម​លេង​នៅ​កន្លែង នេះ​ខ្លាំងៗ ដូចជា ខាំ មួល ចាប់​ញក់ញី​អាចជួយ​ឱ្យ​នាង​កើត​អារម្មណ៍ តែ​តាមពិត​នេះ​គ្រាន់តែ​ជាការ​គិត​របស់​បុរស​ប៉ុណ្ណោះ ។ ចំណុច​ពិសេស​របស់​ស្ត្រី​ត្រង់ចំណុច​នេះ​គឺ​បុរស ចាំបាច់​ត្រូវ​ប្រើ​អណ្តាត​ហើយ​លួច​មើល​កាយវិការ របស់​ស្ត្រី​ជា​ដៃគូ​ពិតជា​ឃើញ​នាង​រមួលខ្លួន ឬ ត្រូវ ញ័រ ចំប្រប់​ខ្លួនប្រាណ​ពុំខាន ។​

* អស់​អារម្មណ៍​ដោយសារ​ក្លិន​
​ក្លិន​ជា​រឿង​ជំរុញ​ផ្លូវ​អារម្មណ៍​ច្រើន​បំផុត ។ មានការ​ពិសោធ​របស់​ក្រុម​អ្នកស្រាវជ្រាវ​កន្លងមក​បាន​បញ្ជាក់ថា គេ​អាច​ប្រើ​ក្លិន​ក្នុងការ​បំបាត់​ជំងឺ បាន ។ ការរួម​ភេទ​ក៏​ដូចគ្នា ក្លិន​អាច​កំណត់​ទិសដៅ របស់​“​សិច​” ។ អ្នក​សាកល្បង នឹក​មើល​ខណៈពេល​កំពុង​រួម​ភេទ​ស្រាប់​តែមាន​ក្លិន​មិនល្អ​ជះ​ពី​ខ្លួន គេ តើ​វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ដូចម្តេច ។ ដូច្នេះ បុរស​គួរ​ថែទាំ​ឬ​សម្អាតខ្លួន​ប្រាណ​ឱ្យបាន​ល្អ​មុន ពេល​រួមភេទ​ម្តងៗ ។​

* ភ្លេច​បបោសអង្អែល​
​អ្នកឯកទេស​ផ្លូវភេទ​ស្ទើរ​គ្រប់​ប្រទេស​គ្រប់រូប​សុទ្ធតែ​ចាត់ទុកថា ចំណុច​មួយ​នេះ​សំខាន់​ខ្លាំង ណាស់ ។ ពួកគេ​ណែនាំ ឱ្យ​បុរស​យកចិត្តទុកដាក់ ក្នុងការ​បបោសអង្អែល ព្រោះតែ​បុរស​ភាគច្រើន​នៅ ពេល​កើត​អារម្មណ៍​ឡើង​តែង ពុំ​ស្តាប់​អ្វី​ទាំងអស់​គិតតែ​ធ្វើ​អ្វីដែល​ខ្លួន​ត្រូវការ​ដើម្បី​បាន​បន្ធូរ​អារម្មណ៍ ដោយ​មិនបាន​រវីរវល់​ចំពោះ​ការ​កម្តៅ អារម្មណ៍​ស្ត្រី​នោះទេ ៕​

No comments:

Post a Comment