Tuesday, November 9, 2010

ផ្លែល្ពៅមានប្រយោជន៍ ច្រើនយ៉ាងចំពោះសុខភាព

ល្ពៅ​ជា​បន្លែ​ដែល​គេ​និយម​បរិភោគ​ជាទូទៅ ហើយ​មាន​ដាំ​ស្ទើរ​ពាសពេញ​ពិភពលោក ។ ផ្លែ​ល្ពៅ​មាន ២ ប្រភេទ​គឺ​ល្ពៅ សាច់​ស្អិត និង ល្ពៅ​សាច់​ផុស ។ ផ្លែ​ល្ពៅ​សាច់​ស្អិត​ត្រូវបាន​គេ​និយម​បរិភោគ​ច្រើន​បំផុត ព្រោះ​ទោះ​យកទៅ​ធ្វើជា​បង្អែម ឬ សម្ល​គឺ សុទ្ធតែ​ឆ្ងាញ់​ទាំងអស់ ។ 
ទោះបីយ៉ាងណា​មិន​ថា​ល្ពៅ​សាច់​ស្វិត ឬ​សាច់​ផុស​ទេ សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​បរិភោគ​ដូចគ្នា ។​
     ចំណែកឯ​គ្រាប់​ល្ពៅ​វិញ​មាន​សារជាតិ​ម្យ៉ាង​ឈ្មោះ​បេ​តា​ឃែ​រ៉ូ​ទីន  ដែលមាន​ប្រសិទ្ធភាព​អាច​សម្លាប់ ព្រូន​ប្រភេទ​ខ្លះ​បាន ហើយ​វា​មាន​ជាតិ​វីតាមីន C ខ្ពស់ ។ ក្រៅពីនេះ​ក៏​នៅមាន​បេ​តា​ឃែ​រ៉ូ​ទីន​ដែលជា​សារជាតិ ដើម​របស់​វីតាមីន A ផងដែរ ។​
     ក្រុម​អ្នកស្រាវជ្រាវ​បានបញ្ជាក់​ពី​ការរកឃើញ​របស់ខ្លួន​ថា​ក្នុង​សាច់​ល្ពៅ​មាន​វីតាមីន A ខ្ពស់​ណាស់ មាន​ហ្វូ​ស​ហ្វ័​រ​,​កាល់ស្យូម​, វីតាមីន C ម្សៅ​សារជាតិ​ពណ៌​លឿង និង ប្រូតេអ៊ីន ។ ចំណែក​ក្នុង​ស្លឹក​ខ្ចី​របស់ ល្ពៅ​មាន​វីតាមីន A ខ្ពស់​ស្មើគ្នា ជាមួយ​សាច់ មាន​កាល់ស្យូម និង ហ្វូ​ស​ហ្វ័​រ​ខ្ពស់ជាង​ក្នុង​សាច់ ។ ឯ​ក្នុង​ផ្កា ល្ពៅ​មាន​វីតាមីន A សារ ធាតុ​កាល់ស្យូម​, ហ្វូ​ស​ហ្វ័​រ​, វីតាមីន C បន្តិចបន្តួច និង ក្នុង​គ្រាប់​នៅមាន​ប្រេង ម្សៅ ហ្វូ​ស​ហ្វ័​រ ប្រូតេអ៊ីន​ទៀតផង ។​
     * គុណសម្បត្តិ​
     គ្រាប់​របស់​ផ្លែ​ល្ពៅ​បញ្ចុះ​ព្រូន​ប្រភេទ​ខ្លះ បញ្ចុះ​ទឹកនោម និង ជំនួយ​រាងកាយ ។ សម្រាប់​ឫស​គឺ​អាចជួយ ជំនួយ​ដល់ រាងកាយ បំបាត់រោក​ក្អក បន្សាប​សារជាតិ​ពុល​អាភៀន ។​
     ប្រេង​ដែល​បាន​ពី​គ្រាប់​ល្ពៅ​គឺ​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ ។ រីឯ​សន្ទះ​កណ្តាល​ផ្លែ​របស់​ល្ពៅ​អាចយ​កមក បំពោក​ដើម្បី​បំបាត់​ជាំ និង បំបាត់​អាការ​រលាក​ក្លាយ​ជាដើម ៕​

No comments:

Post a Comment