Tuesday, November 30, 2010

អាថ៌កំបាំង និង សុវត្ថិភាព​នៃ​ការ​រួមភេទ

ដើម្បី​ទទួលបាន​ជីវភាព​ផ្លូវភេទ​ប្រកប ដោយ​សេចក្តីសុខ គូ​ស្វាមី ភរិយា​ត្រូវតែ យល់ដឹង​ឱ្យបាន​ត្រឹមត្រូវ​នូវ​ចំណេះដឹង ជាពិសេស​គឺ​ភាព ខុសគ្នា​រវាង​មុខងារ ផ្លូវភេទ​របស់​បុរស និង ស្ត្រី ។​
តម្រូវការ​ផ្លូវភេទ : ជា​ការពិត​តម្រូវការ​ផ្លូវភេទ​របស់​បុរស​ពិត​ជាធំ ប៉ុន្តែ​ដើម្បី​ធ្វើឱ្យ​នារី ជា​ដៃគូ​ទទួលបាន​ភាព​ត្រេក ត្រអាល​វា​ជា​បញ្ហាលំបាក ។ ភាព​ស្រើបស្រាល​ផ្នែក​ផ្លូវភេទ​មាន​ជាប់ ទាក់ទង​នឹង​រយៈពេល​នៃ​ការ​មក​រដូវ (​ជាទូទៅ គឺ​ក្នុងអំឡុង​ពេលមុន និង ក្រោយ​នៃ​ការ​មក​រដូវ​អារម្មណ៍​ផ្លូវភេទ​នឹង​កើន​ខ្ពស់​) ។​

អារម្មណ៍​ផ្លូវភេទ​របស់​បុរស​កើតឡើង​យ៉ាង​ឆាប់ រហ័ស រួមទាំង​ការឡើង​ដល់​កំពូល និង ការបញ្ចេញ ទឹកកាម ។ ជា ទូទៅ​បុរស​ត្រូវ​ចំណាយពេល​ត្រឹម តែ ២-៦ នាទី ( ឬ ៣-១៥ នាទី​) ប៉ុណ្ណោះ​ក្នុង ការរួម​ភេទ​ដែល​រាប់​ពី​ការចាប់ផ្តើម រួមភេទ​រហូតដល់​ចេញ​ទឹកកាម ។ ចំណែកឯ​ភាព​សុខ​ស្រួល របស់​ស្ត្រី​វិញ​គឺ​ប្រព្រឹត្ត​ទៅដោយ​យឺតៗ ហើយ​ជា ទូទៅ ត្រូវ​ចំណាយពេល​ពី ១០-៣០ នាទី ( ឬ ៥-១៥ នាទី​) ដើម្បី​ឡើងដល់​កម្រិត​កំពូល ។​
បុរស​ភេទ​តែងមាន​សភាព​រំញោច និង មាន អារម្មណ៍​ផ្លូវភេទ​លឿន​ខណៈពេលដែល​ត្រូវ​ដៃគូ​ប៉ះពាល់​ទៅលើ អវយវ​ភេទ​របស់ខ្លួន​ផ្ទុយទៅវិញ​ការ អនុវត្ត “​រឿង​លើ​គ្រែ​” សម្រាប់​ស្ត្រី​គឺមាន​សភាព​ស្មុគស្មាញ និង ពិបាក​ជាង ដោយ​រួមទាំង​ការនិយាយ​លេងសើច ការ​បបោសអង្អែល និង ថើប ទៅលើ​តំបន់​រសើប​ទាំងឡាយ​នៅលើ​រាងកាយ របស់​នាង ។ បន្ទាប់ពី​ស្រើបស្រាល​ឡើងដល់​កម្រិត​ខ្ពស់ ទើប​ស្ត្រី​អាច​រួមសហការ​បានល្អ​ដើម្បី​ឡើងទៅ​ដល់ ឋានសួគ៌​ជាមួយ​បុរស ។​
ជាការ​ប្រសើរ​បំផុត​ដើម្បីឱ្យ​អ្នក​ទាំងពីរ​ឡើងដល់ កម្រិត​កំពូល ស្ត្រី​គួរតែ​ឡើងដល់​ឋានសួគ៌​មុនពេល បុរស បញ្ចេញ​ទឹកកាម ។ បញ្ហា​ធំ​គឺថា​នៅពេល ដែល​បុរស​សម្រេចបាន​ចំណុចកំពូល​រួចហើយនោះ​រឿង​បន្ទាប់មក ដែល​ស្ត្រី​រំពឹងទុក​ប្រាកដជា​ពិបាក​សម្រេចបាន​។​
កម្រិត​នៃ​ការរួម​មេត្រី : សុខភាព​ផ្លូវភេទ របស់​មនុស្ស​ម្នាក់ៗ​តែងមាន​ខុសគ្នា ហើយ​មនុស្ស ម្នាក់ៗ​ក៏ត្រូវ​ទទួល សម្ពាធ​ពី​កត្តា​ច្រើន​ដូចជា​វ័យ​អត្តចរិត រាងកាយ​អាជីព​ធាតុអាកាស និង បរិស្ថាន​ជុំវិញ ជាដើម ដូច្នេះ​ចំនួន​នៃ ការរួម​ភេទ​មិនអាច​សម្រេចបាន​តាម​បំណង​នោះទេ ។​
ក្នុង​រយៈពេល​ដំបូង​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ជីវភាព​ផ្លូវភេទ​តែង​ពេញ​ដោយ ​ថាមពល ហើយ​ចំនួន ដង​នៃ​ការរួម​មេត្រី ពិតជា​ច្រើន​ប៉ុន្តែ​ប៉ុន្មាន​ខែក្រោយ​មក​ចំនួន​នេះ​ក៏បាន​ថយចុះ​មក​នៅត្រឹម ២-៣ ដង ក្នុង​មួយ​សប្តាហ៍ ។ ជាមួយ នឹង​វ័យ​កាន់តែ​ចាស់​កម្រិត​នោះ​ក៏​កាន់តែ​ត្រូវ​កាត់បន្ថយ​មក​ត្រឹម ២-៣ ដង​ក្នុង​មួយ​សប្តាហ៍ ។ ចំពោះ​មនុស្ស ដែលមាន​សុខភាព​ខ្សោយ​ការ រួមភេទ​ក៏​រឹតតែ​តិច​ទៅទៀត ប៉ុន្តែ​ការរស់នៅ របស់​គូ​ស្វាមីភរិយា​ក៏​បែរ​មករក សភាព​ដើម​វិញ​បន្ទាប់ពី​នៅ​ជាមួយគ្នា​អស់​រយៈពេល​យូរ នេះ​គឺជា​ច្បាប់ ធម្មជាតិ ។​
រយៈពេល​រួមភេទ : ពេលដែល​សមស្រប បំផុត​ចំពោះ​ការរួម​ភេទ គឺ​ពេលយប់​មុន​ចូលដេក ព្រោះថា​នេះ គឺជា​ពេលវេលា​ដែល​អ្នក​អាច​ដេក​បាន​ច្រើន​ដើម្បី​យក​កម្លាំង​មកវិញ​ក្រោយពី​ ការ​“​ធ្វើការ​ហត់​” ។ ប្រសិន​ស្វាមី អ្នក​រវល់​ពេញ​មួយថ្ងៃ​រាងកាយ​នឹង​ថយថាមពល ដូច្នេះ​មុនពេល​ចូលដេក​អ្នក ទាំងពីរ​គួរតែ​រួមភេទ​ម្តងទៀត​ដើម្បី ចៀសវាង​សភាព​ឆាប់​ចេញ​ទឹកកាម ។​
ពេលដែល​ត្រូវ​ច​ចៀសវាង​ការរួម​ភេទ : កំពុងមាន​ជំងឺ ពេល​ហត់នឿយ ឬ ស្រវឹងស្រា កំពុង មក​រដូវ ៣ ខែ​ដំបូង និង ៣ ខែ​ចុងក្រោយ​នៃ ការ​ពពោះ​មុនពេល​មាត់ស្បូន​ជាសះស្បើយ​ទាំងស្រុង បន្ទាប់ពី​ឆ្លងទន្លេ​គឺ​ចាប់ពី ៦-៧ ខែក្រោយ​សម្រាលកូន​ក្រោយពី​ស្ត្រី​ដាក់​កង​កា​រញរ​កំណើត និង បុរស ចង​បំពង់​ចេញ​ទឹកកាម​ក្នុង​រយៈពេល ពីរ​សប្តាហ៍​មិនត្រូវ​រួមភេទ​ជាដាច់ខាត ក្រោយពី​ស្ត្រី​កាត់​បិត ឬ​ចង បំពង់​បញ្ចេញ​ពង​ត្រូវតែ​ចៀសវាង​រួមភេទ រយៈពេល​មួយខែ ៕

No comments:

Post a Comment