Sunday, November 21, 2010

ស្ត្រី ៦ បែប​ដែល​បុរស​មិន​ចង់​ឡើង​គ្រែ​ជាមួយ

១-​ស្ត្រី​ដែល​អនាម័យ​ជ្រុល​
ស្ត្រី​ដែល​ខ្វល់ខ្វាយ​តែ​ពី​រឿង​ស្នាម​ប្រឡាក់​លើ​កន្សែង​ជូត​មាត់ ឬ ភ័យខ្លាច​ការឆ្លង​មេរោគ​នៅពេល​ថើប​បឺត​មាត់ គ្នា​មិន​ហ៊ាន​ធ្វើ​អូ​រ៉ា​ល់​ឱ្យ​ដៃគូ​ជាដើម គឺ​សុទ្ធតែជា​ចំណុច​ខ្វះខាត​បើ​និយាយ​ពី​រឿង​នៅលើ​គ្រែ​នោះ ។ ការពិតទៅ​សិច ដែល​ល្អ​រលូន​ត្រូវមាន​ភាពក្លាហាន ហ៊ាន​សម្តែង​ចេញ​ឱ្យអស់​អារម្មណ៍​តម្រេក​ទោះជា​ប្រឡាក់ប្រឡូស ដិតដាម​ទៅ ដោយ​ទឹករំអិល​ទឹកអសុចិ​លើ​រាងកាយ​ក្តី ។ ដូច្នេះ​ស្ត្រី​ដែល​អនាម័យ​ជ្រុល​ពេក​ដោយ​គ្រាន់តែ​មានទឹក​ស្អិតៗ​លើ រាងកាយ​,​ក៏​សម្តែង​អាការ​ខ្ពើម រអើម​នោះ​ច្រើនតែ​មិនសូវមាន​សេចក្តីសុខ​ស្រួល​ក្នុងការ​រួមភេទ ហើយ​ជាងនេះទៅទៀត ក៏បង្ក​ផលប៉ះពាល់​ដល់​បុរស ជា​ដៃគូ​ពុំ​អាច​ឱ្យគេ​បានទទួល​សេចក្តីសុខ​ស្រួល​ទៅតាម​ហ្នឹង​ដែរ ។​

២-​ស្ត្រី​ដែល​បុរាណ​ជ្រុល​
ប្រសិនបើ​នាង​មាន​ទស្សនៈ​ថា ស្នេហា​ពួក​បស្ចិមប្រទេស​ជា​ស្នេហា​ខុស​របៀប មានគំនិត​គិតថា​ភាពយន្ត​សិច​គឺជា បិសាច​កំណាច​នោះ ប្រសិនបើ​បុរស​ណា​ដែល​គិត​ចង់​រៀបការ​ជាមួយ​ស្ត្រី​ប្រភេទ​នេះ ពេល​នៅលើ​គ្រែ​ជាមួយគ្នា គេ​អាច​សន្និដ្ឋានបានថា បុរស​នោះ​អាច​ដេក​ជាមួយ​នាង​បាន​តែមួយ​ក្បាច់​ប៉ុណ្ណោះ ពោលគឺ​ក្បាច់​មូលដ្ឋាន ឬ ក្បាច់​ដែល​ស្ត្រី នៅ​ពីក្រោម ហើយ​បុរស​នៅ​ពីលើ ។ ម្យ៉ាងទៀត នាង​នឹង​បើកឱកាស​ឱ្យ​បុរស​ជា​ដៃគូ​រួមដំណេក​ត្រឹមតែ ១-២ ដង​ប៉ុណ្ណោះ​ក្នុង​មួយខែ ។​
៣-​ស្ត្រី​ដែល​ស្ទក់​ស្ពឹក​ជ្រុល​
ស្ត្រី​ប្រភេទ​នេះ ច្រើន​តែមាន​អាកប្ប​ក​រិ​យា​ភ្លឹកៗ​ជានិច្ច ។ នាង​ចូលចិត្ត​មើល​ទូរទស្សន៍ ឬ នៅ​ស្ងៀមៗ​ច្រើនជាង ធ្វើ​ចលនា ដែល​ទង្វើ​ដូច​ពោល​ខាងលើនេះ ច្រើន​តែមាន​ចំណងទាក់ទង​ទៅដល់​ពេលដែល​នៅលើ​គ្រែ​ជាមួយ​ដៃគូ​ផងដែរ មិន​ចំពោះ​ថា ភាព​មើ​កៗ ស្ទក់ៗ​ទាំង​ខាង​រាងកាយ និង ខួរក្បាល​របស់​នាង​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ឥទ្ធិពល​ថ្នាំ ឬ ដោយសារតែ​និស្ស័យ​ខ្ជិល​ពី​ធម្មជាតិ​នោះទេ ឱ្យតែ​បុរស​ណា​ឡើង​គ្រែ​ជាមួយ​ស្ត្រី​បែបនេះ រមែងតែ​ជួបនឹង​វិបត្តិ​លើ​គ្រែ ម្យ៉ាង​ដែល​គេ​ច្រើន​និយាយ​លេង​ថា “​ដូច​ដេក​ជាមួយ​គល់ឈើ​” យ៉ាង​ដូច្នេះ ។​
៤-​ស្ត្រី​ដែល​ខ្មាសអៀន​ជ្រុល​
ស្ត្រី​ប្រភេទ​នេះ រឿង​អី​បន្តិច​ក៏​អាចធ្វើឱ្យ​នាង​មុខ​ក្រហម​បានដែរ ប្រសិនបើ​បុរស​បបួល​នាង​និយាយ​អំពី​រឿង​សិច ពិសេស​រឿង​ណា​ដែល​ទាក់ទង​នឹង​នាង​ផ្ទាល់​ដូចជា​សួរ​អំពី​បទពិសោធន៍​ផ្លូវភេទ ​កន្លងមក​របស់​នាង​ជាដើម ។ បើ​ទោះ​ណា បុរស​ជា​ដៃគូ​លួងលោម​រហូត​ទាល់តែ​បាន​ឡើង​គ្រែ​ជាមួយ​នាង​យ៉ាងណាក្តី ក៏​នាង​សុំឱ្យ​ដៃគូ​បិទ​ភ្លើង ឬ មិន​ព្រមឱ្យ​ដៃគូ បាន​នែបនិត្យ​លិទ្ធ​កាយ​នាង​បាន​សព្វ​ឡើយ ។ ប្រសិនបើ​បុរស​ណា​បាន​ជួប​ស្ត្រី​កំពុង​ខ្មាសអៀន​បែបនេះ បុរស​ខ្លួនគេ​ផ្ទាល់ បាន​ត្រៀម​ចិត្ត​រួចហើយ​ថា សមត្ថភាព​លើ​គ្រែ​របស់គេ​នឹងត្រូវ​បានកំណត់ ដោយសារតែ​ភាព​ខ្មាសអៀន​របស់​នាង ។​
៥-​ស្ត្រី​ដែល​គិតតែ​ពី​ខ្លួនឯង​
ស្ត្រី​ប្រភេទ​នេះ ចូលចិត្ត​ធ្វើ​ឫក​ឱ្យគេ​ចាប់អារម្មណ៍​មកលើ​ខ្លួន ដូច្នេះ​កុំ​សង្ឃឹមថា នាង​នឹង​បម្រើ​បុរស​ជា​ដៃគូ​ឱ្យ មាន​សេចក្តីសុខ​ស្រួល​ឱ្យសោះ ពីព្រោះ​នាង​មិន​ចាប់អារម្មណ៍​ថា បុរស​ជា​ដៃគូ​គេ​ត្រូវការ​អ្វី​ទេ ប៉ុន្តែ​នាង​បែរជា​គិតតែ​ពី ច្បាម​យក​សេចក្តីសុខ​ស្រួល​មកឱ្យ​ខ្លួនឯង ។ ដូច្នេះ​ស្ត្រី​ប្រភេទ​នេះ​ភាគច្រើន​ជា​ស្ត្រី​ផ្តាច់ការ​ក្នុង​រឿង​លើ​គ្រែ ​ហើយ​បណ្តោយ ឱ្យ​ហេតុការណ៍​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅតាម​ទំនើងចិត្ត​របស់​នាង ដោយ​មិន​ខ្វល់​ពី​ការផ្តល់​សេចក្តីសុខ​ស្រួល​ឱ្យ​បុរស ជា​ដៃគូ​ឡើយ ។​
៦-​ស្ត្រី​ដែល​មិនចេះ​ការពារ​ខ្លួនឯង​
ស្ត្រី​ប្រភេទ​នេះ ច្រើនតែ​ឃើញ​សេចក្តីសុខ​ស្រួល​ពី​ល្បែង​លើ​គ្រែ​ជា​បង្អែម ហើយ​មិន​ផ្តោត​ការយកចិត្តទុកដាក់ ក្នុងការ​ការពារ​ខ្លួនឯង ពីព្រោះ​នាង​យល់ឃើញថា​សេចក្តីសុខ​ស្រួល​ចំពោះមុខ​សំខាន់​ជាង​សុវត្ថិភាព​ ជីវិត​របស់ខ្លួន ។ កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​បុរស​ដែល​នឹង​ឡើង​គ្រែ​ជាមួយ​នាង​មានការ​រាំរែក​ ស្ទាក់ស្ទើរ​ក្នុង​ការជូន​ដំណើរ​នាង​ឡើងឋានសួគ៌ នោះ ហើយ​ក្នុង​ខួរក្បាល​គេ​គិតថា “​តើ​ការ​ដេក​ជាមួយ​នាង​មាន​សុវត្ថិភាព​ដែរឬទេ ប្រសិនជា​មិន​ពាក់អាវ​ភ្លៀង​នោះ ? ចម្លើយ​ដែល​គេ​គិត​គឺ “​កុំ​ប្រថុយ​ល្អ​ជាង​” ៕​

No comments:

Post a Comment