Sunday, November 21, 2010

វិធី​ថើប​ដើម្បីអោយ​គូស្នេហ៍​រំជើបរំជួល​

ការ​ថើប​ដែល​ល្អ​គួរ​មាន​សកម្មភាព ពិសេស​ណាមួយ​ទាក់ទាញ​ឱ្យ​ដៃគូ​មាន ភាព​រវើរវាយ​ប្រៀបដូចជា​ត្រូវ​មន្ត​សណ្តំ ។ ដូច្នេះ​ការ​ថើប​គួរ​បង្កប់ ទៅដោយ​អត្ថន័យ និង ភ្ញោ​ច​អារម្មណ៍​ឱ្យ​ផុស​នៅ ក្នុង​បេះដូង​ដោយ​មិនដឹង​ខ្លួន ឬ អាច​ប្រើ​វិធី​ដុត​រោល​អារម្មណ៍​ឱ្យ​ពុះកញ្ជ្រោល​ម្តង​បន្តិចៗ​រហូតដល់ ក្តៅ​ងំ​ក៏បាន ។​

* ថើប​សូកូឡា : សាកល្បង​បៀម​ស្ករ​សូកូឡា​ឱ្យ​រលាយ​នៅក្នុង​មាត់​រួច​ថើប​ជាមួយ​ដៃគូ ។ ការទទួល​ទាន​ក៏​ដូច​ការ ថើប​ដែរ​គឺ​ធ្វើឱ្យ​យើង​មាន អារម្មណ៍​ប្រៀបដូចជា​សារធាតុ​ម្យ៉ាង​ក្នុង​រាងកាយ រត់​ជ្រួតជ្រាប​ពេញ​រាងកាយ​ទាំងអស់ ។ ប្រសិនបើ​ពេល​ទទួលទាន​ហើយ​មានឱកាស​បាន​ថើប​ទៀត​នោះ ពេល​ជាតិ​ស្ករ​សូកូឡា​ជ្រាបចូល​ទៅក្នុង​បំពង់​-​ក អ្នក នឹង​ទទួលបាន​សេចក្តីសុខ​ទ្វេដង ។​
* អណ្តាត​រស់​រវើក : លៀន​អណ្តាត​ទៅ មុខ​ឱ្យ​ត្រង់ រួចហើយ​ចាប់ផ្តើម​សន្សឹមៗ​ដោយ គ្រលៀស​អណ្តាត​ឱ្យ​រត់​សព្វ បបូរមាត់​របស់​គូភាគី​។ កំណត់​ចងចាំ​គឺ​ធ្វើឱ្យ​យឺតៗ ដើម្បី​ភ្ញោ​ច​ឱ្យ​អារម្មណ៍ ស្រើបស្រាល ។​
* ប្រើ​បបូរ​ច្បិច : ប្រើ​បបូរមាត់​របស់​អ្នក ច្បិច ឬ ជញ្ជក់​តិចៗ​ទៅលើ​បបូរមាត់​ដៃគូ​ទាំង សងខាង និង ខាងក្រោម ឱ្យបាន​សព្វ ។ វិធី​នេះ​ជាការ​ទាញអារម្មណ៍​រួម​សង្វាស​ឱ្យ​កើតឡើង ។ ក្រៅពីនេះ ការ​បឺត​ជញ្ជក់ បបូរមាត់​នេះ​អាចធ្វើឱ្យ​ចរន្តឈាម​រត់​មកកាន់​បបូរមាត់​ធ្វើឱ្យ​សាមីខ្លួន​ កើត មាន​អារម្មណ៍​កាន់តែ​ប្រសើរ​ទៀតផង ។​
* ទេពកោសល្យ​ដៃ : ខណៈពេល​អ្នក​កំពុង ថើប​គ្នា​យ៉ាង​ជក់ចិត្ត​ដិតអារម្មណ៍​នោះ អ្នក​គួរ​ប្រាកដ នៅក្នុង​ចិត្ត​ថា ដៃ​របស់​អ្នក​ក៏​មិន​នៅ​ស្ងៀម​នោះ ដែរ ។ អ្នក​គួរប្រើ​ដៃ​ទាំងពីរ​ត្រកង​ជ្រោង​លើក ផ្ទៃមុខ​ដៃគូ​ឱ្យ​ស្ថិតនៅក្នុង​ប្រអប់ដៃ ។ ប្រសិនបើ​ចង់ឱ្យ​រំជើបរំជួល​អារម្មណ៍​ជាងនេះទៀត ណែនាំ​ឱ្យ ប្រើ​ម្រាមដៃ​ច្បូត​ទៅតាម​សក់​គេ ។ បន្ទាប់មក ទម្លាក់​ដៃ​ចុះមក​អង្អែល​នៅលើ​ខ្នង​រួច​ធ្លាក់​ដល់​កំប៉េះ គូទ ហើយ​ក្តោប​ទាញ​មក​ផ្អឹប​នឹង​ខ្លួន​របស់​អ្នក ព្រោះ​ជា​ទង្វើ​មួយ​បង្ហាញថា អារម្មណ៍​របស់​អ្នក កំពុងពុះ​កញ្ជ្រោល ។​
* ការ​ថើប​ដែល​ល្អឥតខ្ចោះ : ផ្លាស់ប្តូរ ថើប​គ្នា​ទៅវិញទៅមក​តាមរបៀប​ដែល​ខ្លួន​អ្នក​គិតថា វា​ល្អឥតខ្ចោះ ព្រោះ​ការដក​ពិសោធ​ដោយ​ខ្លួន ឯង និង យកមក​បង្ហាញ​ឱ្យដៃ​គូ​បានឃើញ​បែបនេះ វា​ជួយ​ឱ្យ​ភាគី​ម្ខាង​ទៀត​មាន អារម្មណ៍​កាន់តែ​ចង់​ថើប​អ្នក​ថែមទៀត ។​
* ផែនទី​នៃ​ការ​ថើប : ហាម​ថើប​ត្រឹមតែ បបូរមាត់ ហើយ​សាកល្បង​ពង្រាង​ផែនទី​ដើម្បី​ថើប ឱ្យ​សព្វ​សព៌ាង្គកាយ​របស់គេ ។ ចំណុច​នេះ​យើង ណែនាំ​ឱ្យ​អ្នក​សង្កត់ធ្ងន់​ទៅលើ​បរិវេណ​ធម្មតា​ដែល ត្រូវគេ​មើលរំលង​ដូចជា ដៃជើង និង តាម​ចង្វែក ក្រលៀន ៕

No comments:

Post a Comment