Wednesday, November 10, 2010

គន្លឹះ​ធ្វើ​ឱ្យ​ជីវិត​ផ្លូវ​ភេទ​មិន​ធុញ​ថប់

រឿង​លើគ្រែ​ឥឡូវ​នេះបានក្លាយ​ទៅជា រឿងមួយ​សំខាន់បំផុត​សម្រាប់​គូ​ស្នេហ៍ ទូទៅ ហើយ​ក៏ជា ដើម​ហេតុ​មួយ​នៃ​ការ លែងលះ​គ្នា​ផង​ដែរ។ ដូចអ្វី​យើង​បាន ដឹង​ច្បាស់​ទាំងអស់​គ្នា​រួចមក​ហើយ​ថា ពុំ​មាន​នរណា​ម្នាក់​ល្អ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​បង្កើត​ភាព​ពេញចិត្ត​ចំពោះ​អ្វីដែល​យើង កំពុង​មាន​ផងដែរ ។
ខាង​ក្រោម​នេះគឺ​ជា​វិធី​ធ្វើឱ្យ​ជីវិត​ផ្លូវភេទ​ត្រូវ​ចិត្ត​មិន​ធុញ​ថប់​ដែល​គូ​ស្នេហ៍​អាច​សាក​ល្បង​ពិសោធ មើល ៖
* យល់ និង ព្រម​ទទួល​ស្គាល់​ពី​ភាព​ខុសប្លែក គ្នា​ទាំង​ផ្នែក​គំនិត និង សេចក្តី​ត្រូវការ ប្រសិន​បើ មិន​អាក្រក់​ហួស​ហេតុ​ពេក​ទេ​នោះ ។ ប្រសិន​បើ អ្នក​យល់​ព្រម​ទទួល​ស្គាល់​ហើយ​នោះ គួរ​សន្សឹម​ៗ តាំង​ស្មារតី​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​គិត​ថា នៅមាន មធ្យោបាយ​ដោះស្រាយ​ជាច្រើន​ទៀត​ក្រៅ​ពី​ការ លែង​លះ​គ្នា ។ អ្នក​គួរ​អត់​ធ្មត់​ស៊ូ​ទ្រាំ​ទទួល​យក​អ្វី ដែល​កើត​ឡើង និង ស្វែង​រក​ដំណោះ​ស្រាយ​ល្អៗ ។
* រឹត​ចំណង​ខាងផ្លូវចិត្ត​ឱ្យ​បាន​ច្រើន​ជាង​ផ្លូវ កាយ ។ ព្យាយាម​ផ្តល់​សារ​សំខាន់​នៃ​ការ​រស់​នៅ បែប​ស្អិត​ល្មួត​តាម​ផ្លូវ​ចិត្ត​ឱ្យ​ច្រើន​ជាង​ផ្លូវកាយ ទោះ បីថា​អ្នក​មិន​អាច​បំភ្លេច​រឿងលើគ្រែ​បាន​ក៏​ដោយចុះ ។ ក្រោយ​ពេល​បាន​ផ្តល់​សារ​សំខាន់​ជាមួយ​នឹង​គុណ ប្រយោជន៍​ខាង​ផ្លូវចិត្ត​ញឹក​ញាប់​ហើ​យនោះ អ្នក នឹង​ឃើញ​ថា ខ្លួន​ឯង​អាច​ផ្តល់​ក្តី​ស្រឡាញ់​ទៅ​ឱ្យ ដៃគូ ហើយ​អាច​ទទួល​យក​ក្តី​ស្រឡាញ់​ពី​ដៃ​គូ​មក វិញ ។
* ឧស្សាហ៍​ពិនិត្យ​មើល និង ថែទាំ​ខ្លួន​ឯង​ជាប់ ជា​ប្រចាំ​ឱ្យ​មាន​រូបរាង​សមរម្យ អាច​ភ្ញោច​អារម្មណ៍ ​ខាង​ផ្លូវភេទ​របស់​ដៃគូ ។ ក្រៅ​ពីនេះ​ការ​ជជែ​ក​គ្នា ពី​សកម្មភាព​លើ​គ្រែ ក៏​ជារឿង​មួយ​ដែល​មាន​សារ សំខាន់​ផងដែរ ។
កត្តា​សំខាន់​គឺ​ទម្លាប់​របស់ខ្លួន​ឯង ហើយក៏កុំ ភ្លេចថា បញ្ហារបស់​ជីវិត​ស្នេហា​ដែល​កើត​ឡើង​មិន​ មែន​កើត​ចេញ​ពី​បញ្ហារ​បស់​ភាគីណាមួយ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ វាជាបញ្ហា​របស់​អ្នក​ទាំងពីរ​ដែល​គួរ ព្រម​ទទួល​យក​ទាំង​សង​ខាង​រួមគ្នា ។ វា​គ្មាន​អ្វីដែល ពិបាក​ហួស​ពី​សមត្ថភាព​របស់​ខ្លួន​ឯងអា​ចធ្វើ​ទៅ​បាន នោះទេ ដោយ​គ្រាន់​តែ​ព្យាយាម​យល់ និង ដោះ ស្រាយ ឬ ការពារ​ភាព​តប់​ប្រមល់​ដែល​កើត​ចេញ ពី​ជីវិត​ផ្លូវភេទ​ដែល​មិន​ត្រូវ​ចិត្ត ។ ពេល​ស្នេហា របស់​អ្នក​ទាំងពីរ​ប្រកប​ដោយ​ភាព​បរិសុទ្ធ​ហើយ​នោះ អ្នក​នឹង​ឃើញ​ថា ជីវិត​ផ្លូវភេទ​របស់​អ្នក​ទាំង​ពីរ​នឹង ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​យ៉ាង​ពិត​ប្រាកដ ឬ អាច​និយាយ​បាន​ថា ជា​ជីវិត​ផ្លូវភេទ​ត្រូវចិត្ត និង មិន​តប់​ប្រមល់​ ៕

No comments:

Post a Comment