Tuesday, November 30, 2010

បញ្ហា​អ្វីខ្លះ​ដែលនាំអោយ​អន្តរាយ​ដល់​រឿង​ផ្លូវភេទ ?

១ - ពេល​ចូល​បន្ទប់ទឹក​មាន​មនុស្ស​ជា ច្រើន​ក្រោយពី​រៀបការ​រួច​តែងមាន អារម្មណ៍​ធម្មតា​ពេលធ្វើ​សកម្មភាព ផ្សេងៗ​នៅ ចំពោះមុខ​ដៃគូ​របស់ខ្លួន ដូចជា​ផ្លាស់​សម្លៀកបំពាក់​ឬ​ងូតទឹក ឱ្យ​គ្នា​... ។ ប៉ុន្តែ​ចូរ​ចាំ​ថា ទោះជា​ធ្វើ​អ្វី​ក៏ដោយ ត្រូវ​កុំឱ្យ ដៃគូ​របស់​អ្នកឃើញ​អ្នក​កំពុង តែ​...​នោម ឬ ធ្វើ​“​រឿង​ផ្ទាល់ខ្លួន​”​នៅក្នុង​បន្ទប់ទឹក ។ ទោះជា​ប្តី​ប្រពន្ធ​មាន​កម្រិត​ស្និទ្ធស្នាល និង​យល់ចិត្ត​គ្នា​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ព្រំដែន​ត្រឹមត្រូវ​ដែល​អ្នក​ត្រូវតែ​យកចិត្តទុកដាក់ ។​
- តាម​អ្នកជំនាញការ​ផ្នែក​ផ្លូវចិត្ត​វិទ្យា គឺ​លោកស្រី បា​របា​រ៉ា ឃី​ស​លីង បានឱ្យដឹងថា អ្នក​ក៏ត្រូវ ស្លៀកពាក់​បែប ណា​ដើម្បីឱ្យ​ខ្លួន​អ្នក​ផ្ទាល់​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង “​បើ​ខ្លួន​អ្នក​ផ្ទាល់​មិន​ឃើញថា​ខ្លួន​អ្នក​សិច​ស៊ី​នោះ ពុំមាន នរណា​គេ​នឹង​សរសើរ​អ្នក​ឡើយ​” ។​

២ - ក្នុង​បន្ទប់​មាន​វត្ថុ​ច្រើនពេក​
ប្រហែលជា​នៅពេល​ស្រឡាញ់គ្នា ស្វាមី​របស់​អ្នក​បាន​ជូន​របស់របរ​ដល់​អ្ន​ក​ជាច្រើន ដូចជា តុក្កតា​...​ប៉ុន្តែ​បើ​អ្នក​ដាក់ ខ្លាឃ្មុំ ធី​ត​ឌី ឬ កណ្តុរ មិ​ក​គី នៅលើ​គ្រែ​នៃ​អ្នក​ទាំងពីរ​នោះ គឺ​អ្នក​កំពុងតែ​រំងាប់​អារម្មណ៍​តណ្ហា​របស់​ស្វាមី ចំពោះ​រឿង​លើ​គ្រែ​បន្តិច​ម្តងៗ​ហើយ ។​
លោកស្រី ឃី​ស​លីង ពន្យល់ថា “​ប្រការនេះ​ធ្វើឱ្យ​ស្វាមី​គិតថា អ្នក​នៅ​ក្មេងខ្ចី​នៅឡើយ ដូច្នេះ​នឹង​ពុំ​អាច​នាំមក​នូវ អារម្មណ៍​កំពូល​ពេល​ឡើងឋានសួគ៌ ។​
អ្នក​អាច​បង្ហាញ​នូវ​ភាព​គួរ​ក្នាញ់​គួរ​ស្រឡាញ់​ជាមួយ​ស្វាមី​នៅទីណា​ក៏បាន ប៉ុន្តែ​ចំពោះ​បរិយាកាស​ឯកជន​រប​ស់ អ្នក​ទាំងពីរ​វិញ​អ្នក​គួរតែ​កាត់បន្ថយ​នូវ​អ្វីៗ​ដែល​ធ្វើឱ្យ​រំខាន​ដល់​“​ រឿង​លើ​គ្រែ​” ។ ទូ​ដាក់​សៀវភៅ​តុក្កតា និង ទូរទស្សន៍​ផងដែរ​សុទ្ធតែជា​វត្ថុ​ដែល​ពុំគួរ​ដាក់​ក្នុង​បន្ទប់ដេក ។ តែ​ចំណេ​ក​ទឹកអប់ គ្រឿង​តែង​កាយ​វិញ​នោះ អ្នក​មិនបាច់​លាក់បាំង​វា​នោះទេ ព្រោះ​វា​ជា​វត្ថុ​ដែល​សម្តែង​នូវ​ភាពជា​នារី​របស់​អ្នក​ម្យ៉ាងទៀត វា​ក៏​ជា​មេដែក​ដែល អាច​ស្រូបយក​ការចាប់អារម្មណ៍​ពី​ស្វាមី​ដោយ​ងាយ ។​
៣ - បើក​ទូរទស្សន៍​ក្នុងពេល​កំពុង​ប្រលោម​ស្នេហ៍​
អ្នក​ប្រហែលជា​យក​មូល​ហេតុថា ប្តី​ប្រពន្ធ​អ្នក​រួមគ្នា​មើល​ទូរទស្សន៍​សម្រាប់​មនោ​ស​ញ្ចោ​ត​នា ឬ ជួនកាល​ថា​ដើម្បី ទទួលបាន​នូវ​អារម្មណ៍​ស្រើបស្រាល​ពី​ទិដ្ឋភាព​ផ្អែមល្ហែម​ក្នុង​ទូរទស្សន៍​ ដើម្បី​ឡើងលើ​គ្រែ ។ ប៉ុន្តែ​ការស្រាវជ្រាវ មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​អ៊ីតាលី​បាន​បង្ហាញថា គូស្រករ​ដែល​បើក​ទូរទស្សន៍​ក្នុង​បន្ទប់ដេក​គឺមាន សកម្មភាព​ផ្លូវភេទ​បាន​ត្រឹម ពាក់កណ្តាល​នៃ​គូ​ដែល​ពុំ​បានដាក់​ទូរទស្សន៍​ក្នុង​បន្ទប់ដេក ។​
មូលហេតុ​សំខាន់​គឺ​ដោយសារតែ​ជួនកាល​អ្នក​ត្រូវ​ទទួល​ឥទ្ធិពល​ពី​ទិដ្ឋភាព​“​ ក្តៅ​”​នៅលើ​កញ្ចក់​ទូរទស្សន៍ ហើយ វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចង់​ធ្វើ​“​រឿង​នោះ​”​ឱ្យ​ប្រកបដោយ​ភាព​ អស្ចារ្យ តែ​បាន​ភ្លេច​ថា​ស្វាមីភរិយា​នីមួយៗ​តែងមាន របៀបរបប​ផ្សេងៗ​គ្នា ។ បើ​អ្នក​នៅតែ​ចង់ទុក​ទូរទស្សន៍​ក្នុង​បន្ទប់ដេក​នោះ ចូរ​ចងចាំ​ថា ត្រូវ​បិទ​វា​នៅពេល​អ្នក​ទាំងពីរ ចាប់ផ្តើម​ថើប​គ្នា​ហើយ​ចូរ​បំភ្លេច​អ្វីដែល​អ្នក​បាន​មើល​លើ​កញ្ចក់​ ទូរទស្សន៍​ទៅ ។​
៤ - ប្រើ​“​រឿង​លើ​គ្រែ​”​ដើម្បី​ដោះដូរ​
ពួក​នារី​ជា​ប្រពន្ធ​តែងតែ​ប្រើ​“​ក្បាច់​”​លួង​ស្វាមី​បន្ទាប់មក​ទើប​ ប្រាប់​“​ដំណឹង​ល្អ​”​ថា​“​អូន​បាន​ទិញ​កាបូប​ធុន​ល្អ​មួយ​” ឬ ផ្ទុយទៅវិញ​ពួកនាង​ច្រើន​ប្រើ​សិច​ដើម្បី​ជជែក​រឿង​ទិញ​វត្ថុ​ផ្សេងៗ​ជាមួយ​ ស្វាមី ។ តាម​លោកស្រី ឃី​ស​លីង ថ្លែងថា “​ពេល​ខ្ញុំ​ប្រើ​រឿង​ផ្លូវភេទ​ដើម្បី​ដឹកមុខ​នូវ​អ្វីៗ​ឱ្យទៅ​តាមចិត្ត​នោះ វា​នឹង​ធ្វើឱ្យ​បាត់បង់​តុល្យភាព​ក្នុង​ទំនាក់ទំនង​ប្តី ប្រពន្ធ​ដែល​នាំទៅរក​ភាព​តានតឹង និង ប្រេះស្រាំ​ដោយ​អ​ចេតនា ។ ជាងនេះទៅទៀត​ពេល​អ្នក​ប្រើ​សិច​ជាការ​អរគុណ ឬ​ដាក់ទណ្ឌកម្ម​ស្វា​មីនោះ​បង្ហាញថា អ្នកជា​ភរិយា​ដែល​អ​ត្មា​និយម ។ ផ្លូវភេទ​មានន័យ​ពិត​គឺ​នៅពេល​អ្នក​ទាំងពីរ​មាន អារម្មណ៍​ថា​សុខ​ស្រួល និង គាប់ចិត្ត​” ។​
ជួនកាល​អ្នក​ពុំ​“​ជជែក​”​ពី​រឿង​រសើប​នេះ ប៉ុន្តែ​បែរជា​ប្រតិកម្ម​តាមបែប “​អូន​កំពុង​ក្តៅចិត្ត បង​កុំ​រំខាន​អូន​” ។ អ្នក​គួរតែ​បែងចែក​បញ្ហា​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​ឱ្យ​ឃ្លាត​ពី​រឿង​“​លើ​ គ្រែ​” ។ បើសិន​អ្នក​ខឹង​នឹង​ស្វា​មីនោះ គួរតែ​និយាយ​ត្រង់ៗ​ទៅជា​មួយ​គាត់ ឬ យ៉ាងហោចណាស់ ក៏ត្រូវ​ដឹង​រឿង​ក្តៅចិត្ត​ឱ្យ​គាត់​ស្តាប់​ឱ្យបាន​យ៉ាងតិច​ពីរ ម៉ោង​នៅមុន​ពេល​ចូលដេក ដើម្បី​កុំឱ្យ​មាន​អារម្មណ៍​នៅតែ​ក្តៅ​ពេល​នៅលើ​គ្រែ​រួមគ្នា ។​
មាន​វិធី​មួយទៀត​ដែល​ជួ​យួ​អ្នក​បំបាត់ចោល​នូវ​រឿង​រញ៉េរញ៉ៃ​មុនពេល​ចូល​ បន្ទប់ដេក​ដោយ​ដាក់​កន្ត្រក​តូច​មួយ មាន​ក្រដាស​ក្នុងនោះ​ដាក់​នៅក្បែរ​មាត់ទ្វារ​ដែល​សរសេរ​នូវ​រឿង​ដែល​អ្នក​ នៅតែ​ត្រូវការ​“​ជជែក​”​ជាមួយ​ស្វាមី ហើយ​ទុក​រឿង​រំខាន​នេះ​មួយ​ឡែក​រហូតដល់​អ្នក​ទាំងពី​រ “​រួចរាល់​”​សិន ។​
៥ - ធ្វើ​ពុត​
ជួនកាល​ពុំមែន​ដោយសារតែ​អ្នក និង ស្វាមី​មិន​ស្រុះស្រួល​គ្នា ប៉ុន្តែ​វា​ដោយសារ​ការឈឺ​ក្បាល ស្ត្រេ​ស ឬ ឈឺ​ខ្នង​ដែល​កើតឡើង​ខណៈពេល​មុន ឬ ក្នុងពេល​“​ប្រតិបត្តិការ​សឹក​” ហើយ​អ្នក​នៅតែ​ព្យាយាម​ជួយ​ចម្លង ស្វាមី​ឱ្យដល់​ត្រើយ​ក្នុងនោះ​អ្នក​ក៏​ធ្វើ​ពុត​ជា​ឡើងដល់​ចំណុចកំពូល ដើម្បីឱ្យ​ស្វាមី​បាន​សប្បាយចិត្ត ។ នេះ​ពុំមែន​ជា​វិធី​ល្អ​ក្នុង​ជីវភាព​ផ្លូវភេទ​រវាង​ប្តី​ប្រពន្ធ​នោះទេ ។ ទីមួយ​ការបោកប្រាស់​ស្វាមី ទោះជា​រឿង​អ្វីមួយ​ក៏ដោយ ក៏​វា​ពុំមែន​ជាការ​ល្អ​ដែរ ហើយ​វា​គឺជា​ប្រការ​មួ​យួ​ដែល​បង្កើតឱ្យមាន​គម្លាត​រវាង​ស្វាមី និង ភរិយា ។ ទី​ពីរ​នោះ​នៅពេល​គាត់​បានដឹងថា​អ្នកធ្វើ​ពុត​ក្នុង​រឿង​នោះ វា​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អារម្មណ៍​របស់គាត់ ។​
ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​បញ្ហា​នេះ គឺ​អ្នក​ត្រូវធ្វើ​នូ​វប្រ​ការដែល​អ្នកទទួល​អារម្មណ៍​ថា ស្រួល​ចិត្ត​កាយ នោះ​គឺ​ការនិយាយ​ប្រាប់​ត្រង់​ដល់​ស្វាមី​នូវ​បញ្ហា​នេះ ហើយ​សុំឱ្យ​ផ្អាក​ការ​“​លេងល្បែង​”​នេះ​សិន ។ ឬមួយ​បើ​ខ្លាច​លោក​ប្តី​មិន​សប្បាយចិត្ត​នោះ អ្នក​អាច​គ្រាន់តែ​ប្រតិកម្ម​ទៅនឹង​សំណួរ​របស់​ស្វាមី ហើយ​ចូរ​កុំ​ធ្វើ​ពុត​ជាមាន​នូវ​អ្វីដែល​អ្នក​គ្មាន​នោះ​ឱ្យសោះ ។​
៦ - និយាយ​ពី​សង្សារ​ចាស់​
ពុំមែន​គ្រប់ពេល​នោះទេ ដែល​ការស្មោះត្រង់​ត្រូវ​វាយតម្លៃ​ខ្ពស់ ។ អ្នក​អាច​គិតថា​ការលើក​យក​រឿង សង្សារ​ចាស់​របស់​អ្នក​មក​និយាយ​គឺ​ដើម្បី​បញ្ជាក់ថា ពុំមាន​នរណាម្នាក់​ប្រៀប​ស្មើនឹង​ប្តី​របស់​អ្នក​នោះឡើយ ប៉ុន្តែ​ការគិត​របស់​ស្វាមី​អ្នក​គឺ​ផ្សេង ។ បើសិនជា​មិន​ប្រយ័ត្នប្រយែង​នោះ គាត់​នឹង​ពិចារណា​ដោយ​ស្រមៃ​តាមបែប “​តើ​វា​បាន​នាំ​ប្រពន្ធ​ខ្ញុំ​ឡើង​គ្រែ​ហើយ ឬ​នៅ ?” ឬ “​ជួនកាល​អា​គាត់​នោះ​អាច​បំពេញចិត្ត​នាង​បានល្អ​ជាង​ខ្ញុំ​ក៏​មិនដឹង​” ។​
តែ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែលមាន​បទពិសោធ​ក្នុង​រឿង “​លើ​គ្រែ​”​ហើយ​ចង់ឱ្យ​ស្វាមី​ធ្វើទៅ​តាម​“​ក្បាច់​”​ដែល សង្សារ​ចាស់​របស់​អ្នក​បាន​អនុវត្ត​ជាមួយ​អ្នកនោះ​គ្រាន់តែ​ប្រាប់​គាត់​ថា​ “​អូន​ចូលចិត្ត​ឱ្យ​បង​ថើប​ត្រង់​-​ក​ច្រើនជាង​”​ជាដើម ។ ចូរ​កុំ​រំឭក​ពី​ឈ្មោះ​បុរស​ណា​ផ្សេង​នៅមុខ​ស្វាមី​អ្នក​ឱ្យសោះ ។​
៧ - “​ភ្លេច​”​ស្វាមី​ដោយសារ​កូន​
មាន​សមាជិកគ្រួសារ​ច្រើន​គឺ​ពុំមែន​មានន័យថា​អ្នក​ត្រូវ​បន្ថយ​ការស្រឡាញ់​ ប្តី​នោះទេ ប៉ុន្តែ​ការងារ​មើលថែ ទាំ​កូន​ពេញ​មួយថ្ងៃ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​នឿយហត់​មិន​ចង់​តប​តាម​ សំណូមពរ​របស់​ស្វាមី​ទៀត ។ លោក​ប្តី​អាច​នឹង យោគយល់​ដល់​គ្រា​ដំបូង​នៃ​ការ​មានកូន តែ​អ្នក​ក៏​គួរ​កុំ​ប្រើ​មូលហេតុ​នេះ ដើម្បី​បង្ខំ​ស្វាមី​ឱ្យ​“​តម​សាច់​”​រហូត ព្រោះ​ប្រការនេះ​មិន​ត្រឹមតែ​មិនល្អ​សម្រាប់តែ​ស្វាមី​អ្នក​នោះទេ តែ​អ្នក​ក៏ត្រូវ​ប៉ះពាល់​ដែរ ។​
ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​រវាង​ស្វាមី និង កូន អ្នក​ត្រូវតែ​ចែកពេល​វេលា​ឱ្យ​ត្រឹមត្រូវ​សម្រាប់​“​បុគ្គល​”​ទាំងពីរ​នេះ ។ ចូរ​ស្នើឱ្យ​ប្តី​ជួ​យួ​ធ្វើការ​ផ្ទះ​ខ្លះ​ពេល​អ្នក​កំពុង​ជាប់រវល់​មើល​កូន ឬ ធ្វើការ​ផ្សេងៗ ។ ជួនកាល​អ្នក​គួរតែ​ហាត់​ទម្លាប់​ញ្ញែក កូន​ឱ្យ​ឆ្ងាយ​បន្តិច​ពី​ខ្លួន​ដើម្បី​អ្នក​អាចមាន​ពេលខ្លះ​សម្រាប់​ខ្លួន ហើយ​វា​ក៏​ជា​ទម្លាប់​ឱ្យ​កូន​ចេះ​នៅ​ឆ្ងាយ​ពី​ម្តាយ​ផងដែរ ។​
ក្រៅពីនេះ​នៅពេល​យប់ អ្នក​ត្រូវ​កំណត់​នូវ​ការគិត​សម្រាប់​ខ្លួនឯង​ថា “​រឿង​លើ​គ្រែ​” ពុំមែន​គ្រាន់តែ​ដើម្បី​បំពេញចិត្ត ស្វាមី​ប៉ុណ្ណោះ​ទេ តែ​វា​ជា​វិធី​មួយ​ដែលនាំឱ្យ​បន្ធូរ​អារម្មណ៍​តានតឹង និង ថែរក្សា​ខ្លួន​អ្នក​ទៀត​ដែរ ។ ចូរ​ឱ្យ​ស្វាមី​ជួយ ច្របាច់​ដៃជើង​និង​ខ្លួនប្រាណ ឬ ព្រមធ្វើ​តាម​បំណង​របស់​អ្នក​ដើម្បី​កាត់បន្ថយ​ការនឿយហត់ ។​
៨ - ធ្វើ​ចំពោះ​ស្វាមី​ដូចជា​មិត្តស្រី​
មានពេលខ្លះ​អ្នក​នាំ​ស្វាមី​ទៅកាន់​ហាង​នេះ​រហូតដល់​ហាង​នោះ ហើយ​ឱ្យ​គាត់​កាន់​យួរ​រាប់​កញ្ចប់​សម្ភារៈ​ដែល​អ្ន​កបាន​ទិញ ។ បែបនេះ​ពេលទៅដល់​ផ្ទះ​ប្រាកដជា​អ្នក​ទាំងពីរ​ពុំមាន​នៅ​កម្លាំង​អ្វី​ដើម្បី ​គិតដល់​រឿង​នៅក្បែរ​គ្នា​នោះ​ទៀតឡើយ ។​
ចូរ​កុំ​ស្មានថា ព្រោះតែ​គាត់​ជា​មនុស្ស​របស់ខ្លួន​ទើប​រឿង​អ្វីដែល​អ្នក​ចូលចិត្ត អ្នក​ក៏​ចង់ឱ្យ​មានមុខ​គាត់​ដែរ ។ ប្រការនេះ មិន​ត្រឹមត្រូវ​ទេ ព្រោះ​បើ​ចេះតែ​អូសទាញ​គាត់​ឱ្យចូល​ក្នុង​សមត្ថភាព​ដែល​ពេញ​ដោយ​ចរិត​ជា​“​ ស្ត្រី​”​បែប​នោះ​អ្នកនឹង​ធ្វើឱ្យ គាត់​បាត់បង់​នូវ​សមត្ថភាព​ដែលមាន​របស់គាត់​បន្តិច​ម្តងៗ ៕

No comments:

Post a Comment