គេថាចំណុចកំពូលវាជារឿងពិបាកទៅ ដល់ណាស់សម្រាប់ស្ត្រី ប៉ុន្តែស្ត្រីខ្លួន ឯងក៏អាចកែច្នៃដើម្បីខ្លួនបាន ឈានទៅ ដល់គោលដៅដែលគេហៅថាចំណុច កំពូលនោះ ។
១-បើចង់ទទួលបាន សេចក្តីសុខស្រួលក្នុងរឿង ផ្លូវភេទ ដំបូងត្រូវមានអារម្មណ៍ចង់ជាមុនសិន ឬ និយាយឱ្យស្រួល ស្តាប់គឺមានអារម្មណ៍ចង់រួមភេទ ។ ក្រោយពីមានអារម្មណ៍ និង បបួលបុរសជាគូស្នេហ៍ ឡើងលើគ្រែបានហើយ អ្នកអាចរៀបចំឈុតឆាក ដើម្បីឱ្យខ្លួនបានឈានដល់ចំណុចកំពូល ដោយត្រូវ ប្រើខ្នើយទ្រាប់ត្រគាកលើកត្រគាក ឡើងបន្តិចពីព្រោះបើបានត្រៀមត្រគាកបែបនេះពេលបុរសស៊កបញ្ចូលនឹង ចូលទៅដល់គ្លីតូរីសបានយ៉ាងងាយ ហើយ ធ្វើឱ្យអ្នក និង គូស្នេហ៍បានប្រកៀកប្រកើយ និង កាយកាន់តែស្អិតល្មួតខ្លាំងឡើងផងដែរ ។
២-ប្រសិនបើនៅមិនទាន់ប្រាកដក្នុងចិត្តថា តើ គ្លីតូរីសវាត្រង់ណានោះ អ្នកអាចរុករកដោយខ្លួនឯង ដោយវិធីងាយៗ គឺវិធីជួយខ្លួនឯង ។ ស្ត្រីដែលជួយ ខ្លួនឯងខ្លះនឹងធ្វើឱ្យស្គាល់សិចបានច្បាស់ធ្វើឱ្យងាយដល់ ចំណុចកំពូល និង មានអារម្មណ៍ប្រាថ្នាខ្លាំង ឡើង ប៉ុន្តែសូមព្រមានចំពោះស្ត្រីដែលចូលចិត្តជួយ ខ្លួនឯងដោយការបាញ់ទឹក គួរតែបាញ់កម្លាំងល្មមៗ ហើយមិនត្រូវបាញ់ចូលជ្រៅពេកទេបាញ់យ៉ាងណា ត្រឹមតែឱ្យល្មមត្រូវចំណុចយុទ្ធសាស្ត្ររបស់ខ្លួនឯង ឱ្យកើតមានអារម្មណ៍នឹងអាចដឹងបានថា ចំណុចគ្លីតូរីសនេះវាលាក់បំពួននៅត្រង់ណាក៏ជាការគ្រប់គ្រាន់ ហើយ ។
៣-វិធីមួយទៀតដែលធ្វើឱ្យស្ត្រីងាយឈានដល់ ចំណុចកំពូលដែរនោះគឺអូរ៉ាល់សិច ។ អ្នកមិនត្រូវ មានការអៀនខ្មាសទេ ប្រសិនបើប្រាកដក្នុងចិត្តថា ថែទាំខ្លួនឯងល្អ និង អនាម័យស្អាតគ្រប់គ្រាន់មិន មានក្លិនរំខានអារម្មណ៍ដៃគូ ហើយកុំនឹកគិតថាប្រុសៗ គេមិនចូលចិត្តនោះ គេនឹងប្រើមាត់អណ្តាតអូរ៉ាល់ឱ្យ អ្នកប្រកបដោយសិល្បៈទេពកោសល្យលើគ្រែ ។ ចំណែកអ្នកត្រូវធ្វើអារម្មណ៍ខ្លួនឯងឱ្យសប្បាយៗ កុំប្រឹង ឬ ខ្មាសអៀនរាងរៅខ្លួនឯង ព្រោះកាល ណាដល់ដំណាក់កាលនោះហើយអ្វីៗដែលអ្នកគិតថា មិនសមប្រាកដលែងមានក្នុងក្រសែភ្នែកគេទៀត ហើយ ។
៤-ការបបោសអង្អែលវាជួយឱ្យស្ត្រីងាយទៅដល់ ចំណុចកំពូល ពីព្រោះវាជាការកម្តៅម៉ាស៊ីនឱ្យ អំណោយផលមុននឹងចាប់ផ្តើម ។ ស្ត្រីខ្លួនឯងអាច ធ្វើជាអ្នកគ្រប់គ្រងល្បែងលើគ្រែដោយក្បាច់ស្រីនៅពីលើ ។ បើឈានដល់ក្បាច់នេះហើយត្រូវប្រាប់ ទៅដៃគូថា “បងមិនបាច់...ទុកឱ្យអូនតម្រង់ចង្កូត ម្តង” ។ ម្តងនេះអ្នកអាចរែង រំកិលឆ្វេង ស្តាំ មុខ ក្រោយរកចំណុចណាដែលសមរម្យចំពោះអារម្មណ៍សុខស្រួលដោយខ្លួនឯង ។
៥-ប្រសិនបើបុរសជាដៃគូរបស់អ្នកមិនសូវពូកែ រឿងលើគ្រែទេ នោះអ្នកត្រូវជួយខ្លួនឯងឱ្យសម្រេចសិន មុននឹងមករួមភេទជាមួយគេ ពីព្រោះគ្លីតូរីសរបស់ ស្ត្រីនឹងអំណោយផលចំពោះការតបស្នងក្រោយពីឆ្លង កាត់ចំណុចកំពូលបានតាំងពី ៥-២៥ នាទីមកម្ល៉េះ ។ នេះហើយជាមូលហេតុសំខាន់ដែលធ្វើឱ្យស្ត្រីដល់ ចំណុចកំពូលបានលើសពី ១ ដង ចំពោះការរួម ភេទមួយលើកៗ មិនដូចបុរសដែលដល់ចំណុចកំពូល តែម្តង ។ ការភ្ញោចដោយការជួយខ្លួនឯងជាមុនគឺ ជាការដាស់គ្លីតូរីនរបស់អ្នកឱ្យឆាប់ស្រើបស្រាល ចំពោះការបបោសអង្អែលរបស់បុរសជាដៃគូខ្លាំង ឡើង ។ ម្យ៉ាងវិញទៀត ការដែលឃើញអ្នកមាន សេចក្តីសុខស្រួលពេលរួមភេទជាមួយគេក៏សាងជំនឿចិត្តឱ្យគេមាន អារម្មណ៍ល្អដែលធ្វើឱ្យអ្នកមាន សេចក្តីសុខស្រួលបានមិនខុសពីសុភាសិតមួយឃ្លា ដែលចែងថា “ព្រួញមួយបាញ់បានសត្វពីរ” នោះ ទេ ។
* ការពិតទាក់ទងនឹងឈានដល់ចំណុចកំពូល
- មានស្ត្រីដែលមានអារម្មណ៍ពុះកញ្ជ្រោល ពិ- សេសត្រឹមតែ ១ ភាគរយប៉ុណ្ណោះដែលដល់ ចំណុចកំពូលបានងាយដោយគ្រាន់តែដៃគូបបោសអង្អែលលើដើមទ្រូងប៉ុណ្ណោះ ។
- ភាគតិចបំផុតដែលស្ត្រី និង បុរសបានឈាន ដល់ចំណុចកំពូលក្នុងពេលតែមួយព្រមគ្នា ។ ដូច្នេះ បើមានឱកាសស្រូបយកសេចក្តីសុខបានក៏ឆក់យក តែម្តងទៅ ឆក់យកសេចក្តីសុខស្រួលជាមុនសិន មិនចាំ បាច់រង់ចាំគេឡើយ ៕
No comments:
Post a Comment