ល្ពៅជាបន្លែដែលគេនិយមបរិភោគជាទូទៅ ហើយមានដាំស្ទើរពាសពេញពិភពលោក ។ ផ្លែល្ពៅមាន ២ ប្រភេទគឺល្ពៅ សាច់ស្អិត និង ល្ពៅសាច់ផុស ។ ផ្លែល្ពៅសាច់ស្អិតត្រូវបានគេនិយមបរិភោគច្រើនបំផុត ព្រោះទោះយកទៅធ្វើជាបង្អែម ឬ សម្លគឺ សុទ្ធតែឆ្ងាញ់ទាំងអស់ ។
ទោះបីយ៉ាងណាមិនថាល្ពៅសាច់ស្វិត ឬសាច់ផុសទេ សុទ្ធតែផ្តល់ផលប្រយោជន៍ដល់អ្នកបរិភោគដូចគ្នា ។
ចំណែកឯគ្រាប់ល្ពៅវិញមានសារជាតិម្យ៉ាងឈ្មោះបេតាឃែរ៉ូទីន ដែលមានប្រសិទ្ធភាពអាចសម្លាប់ ព្រូនប្រភេទខ្លះបាន ហើយវាមានជាតិវីតាមីន C ខ្ពស់ ។ ក្រៅពីនេះក៏នៅមានបេតាឃែរ៉ូទីនដែលជាសារជាតិ ដើមរបស់វីតាមីន A ផងដែរ ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ពីការរកឃើញរបស់ខ្លួនថាក្នុងសាច់ល្ពៅមានវីតាមីន A ខ្ពស់ណាស់ មានហ្វូសហ្វ័រ,កាល់ស្យូម, វីតាមីន C ម្សៅសារជាតិពណ៌លឿង និង ប្រូតេអ៊ីន ។ ចំណែកក្នុងស្លឹកខ្ចីរបស់ ល្ពៅមានវីតាមីន A ខ្ពស់ស្មើគ្នា ជាមួយសាច់ មានកាល់ស្យូម និង ហ្វូសហ្វ័រខ្ពស់ជាងក្នុងសាច់ ។ ឯក្នុងផ្កា ល្ពៅមានវីតាមីន A សារ ធាតុកាល់ស្យូម, ហ្វូសហ្វ័រ, វីតាមីន C បន្តិចបន្តួច និង ក្នុងគ្រាប់នៅមានប្រេង ម្សៅ ហ្វូសហ្វ័រ ប្រូតេអ៊ីនទៀតផង ។
* គុណសម្បត្តិ
គ្រាប់របស់ផ្លែល្ពៅបញ្ចុះព្រូនប្រភេទខ្លះ បញ្ចុះទឹកនោម និង ជំនួយរាងកាយ ។ សម្រាប់ឫសគឺអាចជួយ ជំនួយដល់ រាងកាយ បំបាត់រោកក្អក បន្សាបសារជាតិពុលអាភៀន ។
ប្រេងដែលបានពីគ្រាប់ល្ពៅគឺជំនួយដល់ប្រព័ន្ធប្រសាទ ។ រីឯសន្ទះកណ្តាលផ្លែរបស់ល្ពៅអាចយកមក បំពោកដើម្បីបំបាត់ជាំ និង បំបាត់អាការរលាកក្លាយជាដើម ៕
No comments:
Post a Comment