ដើម្បីទទួលបានជីវភាពផ្លូវភេទប្រកប ដោយសេចក្តីសុខ គូស្វាមី ភរិយាត្រូវតែ យល់ដឹងឱ្យបានត្រឹមត្រូវនូវចំណេះដឹង ជាពិសេសគឺភាព ខុសគ្នារវាងមុខងារ ផ្លូវភេទរបស់បុរស និង ស្ត្រី ។
តម្រូវការផ្លូវភេទ : ជាការពិតតម្រូវការផ្លូវភេទរបស់បុរសពិតជាធំ ប៉ុន្តែដើម្បីធ្វើឱ្យនារី ជាដៃគូទទួលបានភាពត្រេក ត្រអាលវាជាបញ្ហាលំបាក ។ ភាពស្រើបស្រាលផ្នែកផ្លូវភេទមានជាប់ ទាក់ទងនឹងរយៈពេលនៃការមករដូវ (ជាទូទៅ គឺក្នុងអំឡុងពេលមុន និង ក្រោយនៃការមករដូវអារម្មណ៍ផ្លូវភេទនឹងកើនខ្ពស់) ។
អារម្មណ៍ផ្លូវភេទរបស់បុរសកើតឡើងយ៉ាងឆាប់ រហ័ស រួមទាំងការឡើងដល់កំពូល និង ការបញ្ចេញ ទឹកកាម ។ ជា ទូទៅបុរសត្រូវចំណាយពេលត្រឹម តែ ២-៦ នាទី ( ឬ ៣-១៥ នាទី) ប៉ុណ្ណោះក្នុង ការរួមភេទដែលរាប់ពីការចាប់ផ្តើម រួមភេទរហូតដល់ចេញទឹកកាម ។ ចំណែកឯភាពសុខស្រួល របស់ស្ត្រីវិញគឺប្រព្រឹត្តទៅដោយយឺតៗ ហើយជា ទូទៅ ត្រូវចំណាយពេលពី ១០-៣០ នាទី ( ឬ ៥-១៥ នាទី) ដើម្បីឡើងដល់កម្រិតកំពូល ។
បុរសភេទតែងមានសភាពរំញោច និង មាន អារម្មណ៍ផ្លូវភេទលឿនខណៈពេលដែលត្រូវដៃគូប៉ះពាល់ទៅលើ អវយវភេទរបស់ខ្លួនផ្ទុយទៅវិញការ អនុវត្ត “រឿងលើគ្រែ” សម្រាប់ស្ត្រីគឺមានសភាពស្មុគស្មាញ និង ពិបាកជាង ដោយរួមទាំងការនិយាយលេងសើច ការបបោសអង្អែល និង ថើប ទៅលើតំបន់រសើបទាំងឡាយនៅលើរាងកាយ របស់នាង ។ បន្ទាប់ពីស្រើបស្រាលឡើងដល់កម្រិតខ្ពស់ ទើបស្ត្រីអាចរួមសហការបានល្អដើម្បីឡើងទៅដល់ ឋានសួគ៌ជាមួយបុរស ។
ជាការប្រសើរបំផុតដើម្បីឱ្យអ្នកទាំងពីរឡើងដល់ កម្រិតកំពូល ស្ត្រីគួរតែឡើងដល់ឋានសួគ៌មុនពេល បុរស បញ្ចេញទឹកកាម ។ បញ្ហាធំគឺថានៅពេល ដែលបុរសសម្រេចបានចំណុចកំពូលរួចហើយនោះរឿងបន្ទាប់មក ដែលស្ត្រីរំពឹងទុកប្រាកដជាពិបាកសម្រេចបាន។
កម្រិតនៃការរួមមេត្រី : សុខភាពផ្លូវភេទ របស់មនុស្សម្នាក់ៗតែងមានខុសគ្នា ហើយមនុស្ស ម្នាក់ៗក៏ត្រូវទទួល សម្ពាធពីកត្តាច្រើនដូចជាវ័យអត្តចរិត រាងកាយអាជីពធាតុអាកាស និង បរិស្ថានជុំវិញ ជាដើម ដូច្នេះចំនួននៃ ការរួមភេទមិនអាចសម្រេចបានតាមបំណងនោះទេ ។
ក្នុងរយៈពេលដំបូងនៃជីវិតអាពាហ៍ពិពាហ៍ជីវភាពផ្លូវភេទតែងពេញដោយ ថាមពល ហើយចំនួន ដងនៃការរួមមេត្រី ពិតជាច្រើនប៉ុន្តែប៉ុន្មានខែក្រោយមកចំនួននេះក៏បានថយចុះមកនៅត្រឹម ២-៣ ដង ក្នុងមួយសប្តាហ៍ ។ ជាមួយ នឹងវ័យកាន់តែចាស់កម្រិតនោះក៏កាន់តែត្រូវកាត់បន្ថយមកត្រឹម ២-៣ ដងក្នុងមួយសប្តាហ៍ ។ ចំពោះមនុស្ស ដែលមានសុខភាពខ្សោយការ រួមភេទក៏រឹតតែតិចទៅទៀត ប៉ុន្តែការរស់នៅ របស់គូស្វាមីភរិយាក៏បែរមករក សភាពដើមវិញបន្ទាប់ពីនៅជាមួយគ្នាអស់រយៈពេលយូរ នេះគឺជាច្បាប់ ធម្មជាតិ ។
រយៈពេលរួមភេទ : ពេលដែលសមស្រប បំផុតចំពោះការរួមភេទ គឺពេលយប់មុនចូលដេក ព្រោះថានេះ គឺជាពេលវេលាដែលអ្នកអាចដេកបានច្រើនដើម្បីយកកម្លាំងមកវិញក្រោយពី ការ“ធ្វើការហត់” ។ ប្រសិនស្វាមី អ្នករវល់ពេញមួយថ្ងៃរាងកាយនឹងថយថាមពល ដូច្នេះមុនពេលចូលដេកអ្នក ទាំងពីរគួរតែរួមភេទម្តងទៀតដើម្បី ចៀសវាងសភាពឆាប់ចេញទឹកកាម ។
ពេលដែលត្រូវចចៀសវាងការរួមភេទ : កំពុងមានជំងឺ ពេលហត់នឿយ ឬ ស្រវឹងស្រា កំពុង មករដូវ ៣ ខែដំបូង និង ៣ ខែចុងក្រោយនៃ ការពពោះមុនពេលមាត់ស្បូនជាសះស្បើយទាំងស្រុង បន្ទាប់ពីឆ្លងទន្លេគឺចាប់ពី ៦-៧ ខែក្រោយសម្រាលកូនក្រោយពីស្ត្រីដាក់កងការញរកំណើត និង បុរស ចងបំពង់ចេញទឹកកាមក្នុងរយៈពេល ពីរសប្តាហ៍មិនត្រូវរួមភេទជាដាច់ខាត ក្រោយពីស្ត្រីកាត់បិត ឬចង បំពង់បញ្ចេញពងត្រូវតែចៀសវាងរួមភេទ រយៈពេលមួយខែ ៕
No comments:
Post a Comment