រឿងលើគ្រែឥឡូវនេះបានក្លាយទៅជា រឿងមួយសំខាន់បំផុតសម្រាប់គូស្នេហ៍ ទូទៅ ហើយក៏ជា ដើមហេតុមួយនៃការ លែងលះគ្នាផងដែរ។ ដូចអ្វីយើងបាន ដឹងច្បាស់ទាំងអស់គ្នារួចមកហើយថា ពុំមាននរណាម្នាក់ល្អគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែយើងក៏អាចបង្កើតភាពពេញចិត្តចំពោះអ្វីដែលយើង កំពុងមានផងដែរ ។
ខាងក្រោមនេះគឺជាវិធីធ្វើឱ្យជីវិតផ្លូវភេទត្រូវចិត្តមិនធុញថប់ដែលគូស្នេហ៍អាចសាកល្បងពិសោធ មើល ៖
* យល់ និង ព្រមទទួលស្គាល់ពីភាពខុសប្លែក គ្នាទាំងផ្នែកគំនិត និង សេចក្តីត្រូវការ ប្រសិនបើ មិនអាក្រក់ហួសហេតុពេកទេនោះ ។ ប្រសិនបើ អ្នកយល់ព្រមទទួលស្គាល់ហើយនោះ គួរសន្សឹមៗ តាំងស្មារតីធ្វើចិត្តឱ្យត្រជាក់ ហើយគិតថា នៅមាន មធ្យោបាយដោះស្រាយជាច្រើនទៀតក្រៅពីការ លែងលះគ្នា ។ អ្នកគួរអត់ធ្មត់ស៊ូទ្រាំទទួលយកអ្វី ដែលកើតឡើង និង ស្វែងរកដំណោះស្រាយល្អៗ ។
* រឹតចំណងខាងផ្លូវចិត្តឱ្យបានច្រើនជាងផ្លូវ កាយ ។ ព្យាយាមផ្តល់សារសំខាន់នៃការរស់នៅ បែបស្អិតល្មួតតាមផ្លូវចិត្តឱ្យច្រើនជាងផ្លូវកាយ ទោះ បីថាអ្នកមិនអាចបំភ្លេចរឿងលើគ្រែបានក៏ដោយចុះ ។ ក្រោយពេលបានផ្តល់សារសំខាន់ជាមួយនឹងគុណ ប្រយោជន៍ខាងផ្លូវចិត្តញឹកញាប់ហើយនោះ អ្នក នឹងឃើញថា ខ្លួនឯងអាចផ្តល់ក្តីស្រឡាញ់ទៅឱ្យ ដៃគូ ហើយអាចទទួលយកក្តីស្រឡាញ់ពីដៃគូមក វិញ ។
* ឧស្សាហ៍ពិនិត្យមើល និង ថែទាំខ្លួនឯងជាប់ ជាប្រចាំឱ្យមានរូបរាងសមរម្យ អាចភ្ញោចអារម្មណ៍ ខាងផ្លូវភេទរបស់ដៃគូ ។ ក្រៅពីនេះការជជែកគ្នា ពីសកម្មភាពលើគ្រែ ក៏ជារឿងមួយដែលមានសារ សំខាន់ផងដែរ ។
កត្តាសំខាន់គឺទម្លាប់របស់ខ្លួនឯង ហើយក៏កុំ ភ្លេចថា បញ្ហារបស់ជីវិតស្នេហាដែលកើតឡើងមិន មែនកើតចេញពីបញ្ហារបស់ភាគីណាមួយនោះទេ ។ ផ្ទុយទៅវិញ វាជាបញ្ហារបស់អ្នកទាំងពីរដែលគួរ ព្រមទទួលយកទាំងសងខាងរួមគ្នា ។ វាគ្មានអ្វីដែល ពិបាកហួសពីសមត្ថភាពរបស់ខ្លួនឯងអាចធ្វើទៅបាន នោះទេ ដោយគ្រាន់តែព្យាយាមយល់ និង ដោះ ស្រាយ ឬ ការពារភាពតប់ប្រមល់ដែលកើតចេញ ពីជីវិតផ្លូវភេទដែលមិនត្រូវចិត្ត ។ ពេលស្នេហា របស់អ្នកទាំងពីរប្រកបដោយភាពបរិសុទ្ធហើយនោះ អ្នកនឹងឃើញថា ជីវិតផ្លូវភេទរបស់អ្នកទាំងពីរនឹង ពោរពេញទៅដោយសេចក្តីសុខយ៉ាងពិតប្រាកដ ឬ អាចនិយាយបានថា ជាជីវិតផ្លូវភេទត្រូវចិត្ត និង មិនតប់ប្រមល់ ៕
No comments:
Post a Comment