១-ស្ត្រីដែលអនាម័យជ្រុល
ស្ត្រីដែលខ្វល់ខ្វាយតែពីរឿងស្នាមប្រឡាក់លើកន្សែងជូតមាត់ ឬ ភ័យខ្លាចការឆ្លងមេរោគនៅពេលថើបបឺតមាត់ គ្នាមិនហ៊ានធ្វើអូរ៉ាល់ឱ្យដៃគូជាដើម គឺសុទ្ធតែជាចំណុចខ្វះខាតបើនិយាយពីរឿងនៅលើគ្រែនោះ ។ ការពិតទៅសិច ដែលល្អរលូនត្រូវមានភាពក្លាហាន ហ៊ានសម្តែងចេញឱ្យអស់អារម្មណ៍តម្រេកទោះជាប្រឡាក់ប្រឡូស ដិតដាមទៅ ដោយទឹករំអិលទឹកអសុចិលើរាងកាយក្តី ។ ដូច្នេះស្ត្រីដែលអនាម័យជ្រុលពេកដោយគ្រាន់តែមានទឹកស្អិតៗលើ រាងកាយ,ក៏សម្តែងអាការខ្ពើម រអើមនោះច្រើនតែមិនសូវមានសេចក្តីសុខស្រួលក្នុងការរួមភេទ ហើយជាងនេះទៅទៀត ក៏បង្កផលប៉ះពាល់ដល់បុរស ជាដៃគូពុំអាចឱ្យគេបានទទួលសេចក្តីសុខស្រួលទៅតាមហ្នឹងដែរ ។
២-ស្ត្រីដែលបុរាណជ្រុល
ប្រសិនបើនាងមានទស្សនៈថា ស្នេហាពួកបស្ចិមប្រទេសជាស្នេហាខុសរបៀប មានគំនិតគិតថាភាពយន្តសិចគឺជា បិសាចកំណាចនោះ ប្រសិនបើបុរសណាដែលគិតចង់រៀបការជាមួយស្ត្រីប្រភេទនេះ ពេលនៅលើគ្រែជាមួយគ្នា គេអាចសន្និដ្ឋានបានថា បុរសនោះអាចដេកជាមួយនាងបានតែមួយក្បាច់ប៉ុណ្ណោះ ពោលគឺក្បាច់មូលដ្ឋាន ឬ ក្បាច់ដែលស្ត្រី នៅពីក្រោម ហើយបុរសនៅពីលើ ។ ម្យ៉ាងទៀត នាងនឹងបើកឱកាសឱ្យបុរសជាដៃគូរួមដំណេកត្រឹមតែ ១-២ ដងប៉ុណ្ណោះក្នុងមួយខែ ។
៣-ស្ត្រីដែលស្ទក់ស្ពឹកជ្រុល
ស្ត្រីប្រភេទនេះ ច្រើនតែមានអាកប្បករិយាភ្លឹកៗជានិច្ច ។ នាងចូលចិត្តមើលទូរទស្សន៍ ឬ នៅស្ងៀមៗច្រើនជាង ធ្វើចលនា ដែលទង្វើដូចពោលខាងលើនេះ ច្រើនតែមានចំណងទាក់ទងទៅដល់ពេលដែលនៅលើគ្រែជាមួយដៃគូផងដែរ មិនចំពោះថា ភាពមើកៗ ស្ទក់ៗទាំងខាងរាងកាយ និង ខួរក្បាលរបស់នាងបណ្តាលមកពីផលប៉ះពាល់នៃឥទ្ធិពលថ្នាំ ឬ ដោយសារតែនិស្ស័យខ្ជិលពីធម្មជាតិនោះទេ ឱ្យតែបុរសណាឡើងគ្រែជាមួយស្ត្រីបែបនេះ រមែងតែជួបនឹងវិបត្តិលើគ្រែ ម្យ៉ាងដែលគេច្រើននិយាយលេងថា “ដូចដេកជាមួយគល់ឈើ” យ៉ាងដូច្នេះ ។
៤-ស្ត្រីដែលខ្មាសអៀនជ្រុល
ស្ត្រីប្រភេទនេះ រឿងអីបន្តិចក៏អាចធ្វើឱ្យនាងមុខក្រហមបានដែរ ប្រសិនបើបុរសបបួលនាងនិយាយអំពីរឿងសិច ពិសេសរឿងណាដែលទាក់ទងនឹងនាងផ្ទាល់ដូចជាសួរអំពីបទពិសោធន៍ផ្លូវភេទ កន្លងមករបស់នាងជាដើម ។ បើទោះណា បុរសជាដៃគូលួងលោមរហូតទាល់តែបានឡើងគ្រែជាមួយនាងយ៉ាងណាក្តី ក៏នាងសុំឱ្យដៃគូបិទភ្លើង ឬ មិនព្រមឱ្យដៃគូ បាននែបនិត្យលិទ្ធកាយនាងបានសព្វឡើយ ។ ប្រសិនបើបុរសណាបានជួបស្ត្រីកំពុងខ្មាសអៀនបែបនេះ បុរសខ្លួនគេផ្ទាល់ បានត្រៀមចិត្តរួចហើយថា សមត្ថភាពលើគ្រែរបស់គេនឹងត្រូវបានកំណត់ ដោយសារតែភាពខ្មាសអៀនរបស់នាង ។
៥-ស្ត្រីដែលគិតតែពីខ្លួនឯង
ស្ត្រីប្រភេទនេះ ចូលចិត្តធ្វើឫកឱ្យគេចាប់អារម្មណ៍មកលើខ្លួន ដូច្នេះកុំសង្ឃឹមថា នាងនឹងបម្រើបុរសជាដៃគូឱ្យ មានសេចក្តីសុខស្រួលឱ្យសោះ ពីព្រោះនាងមិនចាប់អារម្មណ៍ថា បុរសជាដៃគូគេត្រូវការអ្វីទេ ប៉ុន្តែនាងបែរជាគិតតែពី ច្បាមយកសេចក្តីសុខស្រួលមកឱ្យខ្លួនឯង ។ ដូច្នេះស្ត្រីប្រភេទនេះភាគច្រើនជាស្ត្រីផ្តាច់ការក្នុងរឿងលើគ្រែ ហើយបណ្តោយ ឱ្យហេតុការណ៍គ្រប់យ៉ាងប្រព្រឹត្តទៅតាមទំនើងចិត្តរបស់នាង ដោយមិនខ្វល់ពីការផ្តល់សេចក្តីសុខស្រួលឱ្យបុរស ជាដៃគូឡើយ ។
៦-ស្ត្រីដែលមិនចេះការពារខ្លួនឯង
ស្ត្រីប្រភេទនេះ ច្រើនតែឃើញសេចក្តីសុខស្រួលពីល្បែងលើគ្រែជាបង្អែម ហើយមិនផ្តោតការយកចិត្តទុកដាក់ ក្នុងការការពារខ្លួនឯង ពីព្រោះនាងយល់ឃើញថាសេចក្តីសុខស្រួលចំពោះមុខសំខាន់ជាងសុវត្ថិភាព ជីវិតរបស់ខ្លួន ។ កត្តានេះហើយដែលធ្វើឱ្យបុរសដែលនឹងឡើងគ្រែជាមួយនាងមានការរាំរែក ស្ទាក់ស្ទើរក្នុងការជូនដំណើរនាងឡើងឋានសួគ៌ នោះ ហើយក្នុងខួរក្បាលគេគិតថា “តើការដេកជាមួយនាងមានសុវត្ថិភាពដែរឬទេ ប្រសិនជាមិនពាក់អាវភ្លៀងនោះ ? ចម្លើយដែលគេគិតគឺ “កុំប្រថុយល្អជាង” ៕
No comments:
Post a Comment