១ - ពេលចូលបន្ទប់ទឹកមានមនុស្សជា ច្រើនក្រោយពីរៀបការរួចតែងមាន អារម្មណ៍ធម្មតាពេលធ្វើសកម្មភាព ផ្សេងៗនៅ ចំពោះមុខដៃគូរបស់ខ្លួន ដូចជាផ្លាស់សម្លៀកបំពាក់ឬងូតទឹក ឱ្យគ្នា... ។ ប៉ុន្តែចូរចាំថា ទោះជាធ្វើអ្វីក៏ដោយ ត្រូវកុំឱ្យ ដៃគូរបស់អ្នកឃើញអ្នកកំពុង តែ...នោម ឬ ធ្វើ“រឿងផ្ទាល់ខ្លួន”នៅក្នុងបន្ទប់ទឹក ។ ទោះជាប្តីប្រពន្ធមានកម្រិតស្និទ្ធស្នាល និងយល់ចិត្តគ្នាយ៉ាងណាក៏ដោយ ក៏នៅតែមានព្រំដែនត្រឹមត្រូវដែលអ្នកត្រូវតែយកចិត្តទុកដាក់ ។
- តាមអ្នកជំនាញការផ្នែកផ្លូវចិត្តវិទ្យា គឺលោកស្រី បារបារ៉ា ឃីសលីង បានឱ្យដឹងថា អ្នកក៏ត្រូវ ស្លៀកពាក់បែប ណាដើម្បីឱ្យខ្លួនអ្នកផ្ទាល់មានអារម្មណ៍ជឿជាក់លើខ្លួនឯង “បើខ្លួនអ្នកផ្ទាល់មិនឃើញថាខ្លួនអ្នកសិចស៊ីនោះ ពុំមាន នរណាគេនឹងសរសើរអ្នកឡើយ” ។
២ - ក្នុងបន្ទប់មានវត្ថុច្រើនពេក
ប្រហែលជានៅពេលស្រឡាញ់គ្នា ស្វាមីរបស់អ្នកបានជូនរបស់របរដល់អ្នកជាច្រើន ដូចជា តុក្កតា...ប៉ុន្តែបើអ្នកដាក់ ខ្លាឃ្មុំ ធីតឌី ឬ កណ្តុរ មិកគី នៅលើគ្រែនៃអ្នកទាំងពីរនោះ គឺអ្នកកំពុងតែរំងាប់អារម្មណ៍តណ្ហារបស់ស្វាមី ចំពោះរឿងលើគ្រែបន្តិចម្តងៗហើយ ។
លោកស្រី ឃីសលីង ពន្យល់ថា “ប្រការនេះធ្វើឱ្យស្វាមីគិតថា អ្នកនៅក្មេងខ្ចីនៅឡើយ ដូច្នេះនឹងពុំអាចនាំមកនូវ អារម្មណ៍កំពូលពេលឡើងឋានសួគ៌ ។
អ្នកអាចបង្ហាញនូវភាពគួរក្នាញ់គួរស្រឡាញ់ជាមួយស្វាមីនៅទីណាក៏បាន ប៉ុន្តែចំពោះបរិយាកាសឯកជនរបស់ អ្នកទាំងពីរវិញអ្នកគួរតែកាត់បន្ថយនូវអ្វីៗដែលធ្វើឱ្យរំខានដល់“ រឿងលើគ្រែ” ។ ទូដាក់សៀវភៅតុក្កតា និង ទូរទស្សន៍ផងដែរសុទ្ធតែជាវត្ថុដែលពុំគួរដាក់ក្នុងបន្ទប់ដេក ។ តែចំណេកទឹកអប់ គ្រឿងតែងកាយវិញនោះ អ្នកមិនបាច់លាក់បាំងវានោះទេ ព្រោះវាជាវត្ថុដែលសម្តែងនូវភាពជានារីរបស់អ្នកម្យ៉ាងទៀត វាក៏ជាមេដែកដែល អាចស្រូបយកការចាប់អារម្មណ៍ពីស្វាមីដោយងាយ ។
៣ - បើកទូរទស្សន៍ក្នុងពេលកំពុងប្រលោមស្នេហ៍
អ្នកប្រហែលជាយកមូលហេតុថា ប្តីប្រពន្ធអ្នករួមគ្នាមើលទូរទស្សន៍សម្រាប់មនោសញ្ចោតនា ឬ ជួនកាលថាដើម្បី ទទួលបាននូវអារម្មណ៍ស្រើបស្រាលពីទិដ្ឋភាពផ្អែមល្ហែមក្នុងទូរទស្សន៍ ដើម្បីឡើងលើគ្រែ ។ ប៉ុន្តែការស្រាវជ្រាវ មួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសអ៊ីតាលីបានបង្ហាញថា គូស្រករដែលបើកទូរទស្សន៍ក្នុងបន្ទប់ដេកគឺមាន សកម្មភាពផ្លូវភេទបានត្រឹម ពាក់កណ្តាលនៃគូដែលពុំបានដាក់ទូរទស្សន៍ក្នុងបន្ទប់ដេក ។
មូលហេតុសំខាន់គឺដោយសារតែជួនកាលអ្នកត្រូវទទួលឥទ្ធិពលពីទិដ្ឋភាព“ ក្តៅ”នៅលើកញ្ចក់ទូរទស្សន៍ ហើយ វាធ្វើឱ្យអ្នកមានអារម្មណ៍ចង់ធ្វើ“រឿងនោះ”ឱ្យប្រកបដោយភាព អស្ចារ្យ តែបានភ្លេចថាស្វាមីភរិយានីមួយៗតែងមាន របៀបរបបផ្សេងៗគ្នា ។ បើអ្នកនៅតែចង់ទុកទូរទស្សន៍ក្នុងបន្ទប់ដេកនោះ ចូរចងចាំថា ត្រូវបិទវានៅពេលអ្នកទាំងពីរ ចាប់ផ្តើមថើបគ្នាហើយចូរបំភ្លេចអ្វីដែលអ្នកបានមើលលើកញ្ចក់ ទូរទស្សន៍ទៅ ។
៤ - ប្រើ“រឿងលើគ្រែ”ដើម្បីដោះដូរ
ពួកនារីជាប្រពន្ធតែងតែប្រើ“ក្បាច់”លួងស្វាមីបន្ទាប់មកទើប ប្រាប់“ដំណឹងល្អ”ថា“អូនបានទិញកាបូបធុនល្អមួយ” ឬ ផ្ទុយទៅវិញពួកនាងច្រើនប្រើសិចដើម្បីជជែករឿងទិញវត្ថុផ្សេងៗជាមួយ ស្វាមី ។ តាមលោកស្រី ឃីសលីង ថ្លែងថា “ពេលខ្ញុំប្រើរឿងផ្លូវភេទដើម្បីដឹកមុខនូវអ្វីៗឱ្យទៅតាមចិត្តនោះ វានឹងធ្វើឱ្យបាត់បង់តុល្យភាពក្នុងទំនាក់ទំនងប្តី ប្រពន្ធដែលនាំទៅរកភាពតានតឹង និង ប្រេះស្រាំដោយអចេតនា ។ ជាងនេះទៅទៀតពេលអ្នកប្រើសិចជាការអរគុណ ឬដាក់ទណ្ឌកម្មស្វាមីនោះបង្ហាញថា អ្នកជាភរិយាដែលអត្មានិយម ។ ផ្លូវភេទមានន័យពិតគឺនៅពេលអ្នកទាំងពីរមាន អារម្មណ៍ថាសុខស្រួល និង គាប់ចិត្ត” ។
ជួនកាលអ្នកពុំ“ជជែក”ពីរឿងរសើបនេះ ប៉ុន្តែបែរជាប្រតិកម្មតាមបែប “អូនកំពុងក្តៅចិត្ត បងកុំរំខានអូន” ។ អ្នកគួរតែបែងចែកបញ្ហាក្នុងសកម្មភាពប្រចាំថ្ងៃឱ្យឃ្លាតពីរឿង“លើ គ្រែ” ។ បើសិនអ្នកខឹងនឹងស្វាមីនោះ គួរតែនិយាយត្រង់ៗទៅជាមួយគាត់ ឬ យ៉ាងហោចណាស់ ក៏ត្រូវដឹងរឿងក្តៅចិត្តឱ្យគាត់ស្តាប់ឱ្យបានយ៉ាងតិចពីរ ម៉ោងនៅមុនពេលចូលដេក ដើម្បីកុំឱ្យមានអារម្មណ៍នៅតែក្តៅពេលនៅលើគ្រែរួមគ្នា ។
មានវិធីមួយទៀតដែលជួយួអ្នកបំបាត់ចោលនូវរឿងរញ៉េរញ៉ៃមុនពេលចូល បន្ទប់ដេកដោយដាក់កន្ត្រកតូចមួយ មានក្រដាសក្នុងនោះដាក់នៅក្បែរមាត់ទ្វារដែលសរសេរនូវរឿងដែលអ្នក នៅតែត្រូវការ“ជជែក”ជាមួយស្វាមី ហើយទុករឿងរំខាននេះមួយឡែករហូតដល់អ្នកទាំងពីរ “រួចរាល់”សិន ។
៥ - ធ្វើពុត
ជួនកាលពុំមែនដោយសារតែអ្នក និង ស្វាមីមិនស្រុះស្រួលគ្នា ប៉ុន្តែវាដោយសារការឈឺក្បាល ស្ត្រេស ឬ ឈឺខ្នងដែលកើតឡើងខណៈពេលមុន ឬ ក្នុងពេល“ប្រតិបត្តិការសឹក” ហើយអ្នកនៅតែព្យាយាមជួយចម្លង ស្វាមីឱ្យដល់ត្រើយក្នុងនោះអ្នកក៏ធ្វើពុតជាឡើងដល់ចំណុចកំពូល ដើម្បីឱ្យស្វាមីបានសប្បាយចិត្ត ។ នេះពុំមែនជាវិធីល្អក្នុងជីវភាពផ្លូវភេទរវាងប្តីប្រពន្ធនោះទេ ។ ទីមួយការបោកប្រាស់ស្វាមី ទោះជារឿងអ្វីមួយក៏ដោយ ក៏វាពុំមែនជាការល្អដែរ ហើយវាគឺជាប្រការមួយួដែលបង្កើតឱ្យមានគម្លាតរវាងស្វាមី និង ភរិយា ។ ទីពីរនោះនៅពេលគាត់បានដឹងថាអ្នកធ្វើពុតក្នុងរឿងនោះ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់គាត់ ។
ដំណោះស្រាយល្អបំផុតសម្រាប់បញ្ហានេះ គឺអ្នកត្រូវធ្វើនូវប្រការដែលអ្នកទទួលអារម្មណ៍ថា ស្រួលចិត្តកាយ នោះគឺការនិយាយប្រាប់ត្រង់ដល់ស្វាមីនូវបញ្ហានេះ ហើយសុំឱ្យផ្អាកការ“លេងល្បែង”នេះសិន ។ ឬមួយបើខ្លាចលោកប្តីមិនសប្បាយចិត្តនោះ អ្នកអាចគ្រាន់តែប្រតិកម្មទៅនឹងសំណួររបស់ស្វាមី ហើយចូរកុំធ្វើពុតជាមាននូវអ្វីដែលអ្នកគ្មាននោះឱ្យសោះ ។
៦ - និយាយពីសង្សារចាស់
ពុំមែនគ្រប់ពេលនោះទេ ដែលការស្មោះត្រង់ត្រូវវាយតម្លៃខ្ពស់ ។ អ្នកអាចគិតថាការលើកយករឿង សង្សារចាស់របស់អ្នកមកនិយាយគឺដើម្បីបញ្ជាក់ថា ពុំមាននរណាម្នាក់ប្រៀបស្មើនឹងប្តីរបស់អ្នកនោះឡើយ ប៉ុន្តែការគិតរបស់ស្វាមីអ្នកគឺផ្សេង ។ បើសិនជាមិនប្រយ័ត្នប្រយែងនោះ គាត់នឹងពិចារណាដោយស្រមៃតាមបែប “តើវាបាននាំប្រពន្ធខ្ញុំឡើងគ្រែហើយ ឬនៅ ?” ឬ “ជួនកាលអាគាត់នោះអាចបំពេញចិត្តនាងបានល្អជាងខ្ញុំក៏មិនដឹង” ។
តែប្រសិនបើអ្នកជាមនុស្សដែលមានបទពិសោធក្នុងរឿង “លើគ្រែ”ហើយចង់ឱ្យស្វាមីធ្វើទៅតាម“ក្បាច់”ដែល សង្សារចាស់របស់អ្នកបានអនុវត្តជាមួយអ្នកនោះគ្រាន់តែប្រាប់គាត់ថា “អូនចូលចិត្តឱ្យបងថើបត្រង់-កច្រើនជាង”ជាដើម ។ ចូរកុំរំឭកពីឈ្មោះបុរសណាផ្សេងនៅមុខស្វាមីអ្នកឱ្យសោះ ។
៧ - “ភ្លេច”ស្វាមីដោយសារកូន
មានសមាជិកគ្រួសារច្រើនគឺពុំមែនមានន័យថាអ្នកត្រូវបន្ថយការស្រឡាញ់ ប្តីនោះទេ ប៉ុន្តែការងារមើលថែ ទាំកូនពេញមួយថ្ងៃធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់មិនចង់តបតាម សំណូមពររបស់ស្វាមីទៀត ។ លោកប្តីអាចនឹង យោគយល់ដល់គ្រាដំបូងនៃការមានកូន តែអ្នកក៏គួរកុំប្រើមូលហេតុនេះ ដើម្បីបង្ខំស្វាមីឱ្យ“តមសាច់”រហូត ព្រោះប្រការនេះមិនត្រឹមតែមិនល្អសម្រាប់តែស្វាមីអ្នកនោះទេ តែអ្នកក៏ត្រូវប៉ះពាល់ដែរ ។
ដើម្បីធ្វើឱ្យមានតុល្យភាពរវាងស្វាមី និង កូន អ្នកត្រូវតែចែកពេលវេលាឱ្យត្រឹមត្រូវសម្រាប់“បុគ្គល”ទាំងពីរនេះ ។ ចូរស្នើឱ្យប្តីជួយួធ្វើការផ្ទះខ្លះពេលអ្នកកំពុងជាប់រវល់មើលកូន ឬ ធ្វើការផ្សេងៗ ។ ជួនកាលអ្នកគួរតែហាត់ទម្លាប់ញ្ញែក កូនឱ្យឆ្ងាយបន្តិចពីខ្លួនដើម្បីអ្នកអាចមានពេលខ្លះសម្រាប់ខ្លួន ហើយវាក៏ជាទម្លាប់ឱ្យកូនចេះនៅឆ្ងាយពីម្តាយផងដែរ ។
ក្រៅពីនេះនៅពេលយប់ អ្នកត្រូវកំណត់នូវការគិតសម្រាប់ខ្លួនឯងថា “រឿងលើគ្រែ” ពុំមែនគ្រាន់តែដើម្បីបំពេញចិត្ត ស្វាមីប៉ុណ្ណោះទេ តែវាជាវិធីមួយដែលនាំឱ្យបន្ធូរអារម្មណ៍តានតឹង និង ថែរក្សាខ្លួនអ្នកទៀតដែរ ។ ចូរឱ្យស្វាមីជួយ ច្របាច់ដៃជើងនិងខ្លួនប្រាណ ឬ ព្រមធ្វើតាមបំណងរបស់អ្នកដើម្បីកាត់បន្ថយការនឿយហត់ ។
៨ - ធ្វើចំពោះស្វាមីដូចជាមិត្តស្រី
មានពេលខ្លះអ្នកនាំស្វាមីទៅកាន់ហាងនេះរហូតដល់ហាងនោះ ហើយឱ្យគាត់កាន់យួររាប់កញ្ចប់សម្ភារៈដែលអ្នកបានទិញ ។ បែបនេះពេលទៅដល់ផ្ទះប្រាកដជាអ្នកទាំងពីរពុំមាននៅកម្លាំងអ្វីដើម្បី គិតដល់រឿងនៅក្បែរគ្នានោះទៀតឡើយ ។
ចូរកុំស្មានថា ព្រោះតែគាត់ជាមនុស្សរបស់ខ្លួនទើបរឿងអ្វីដែលអ្នកចូលចិត្ត អ្នកក៏ចង់ឱ្យមានមុខគាត់ដែរ ។ ប្រការនេះ មិនត្រឹមត្រូវទេ ព្រោះបើចេះតែអូសទាញគាត់ឱ្យចូលក្នុងសមត្ថភាពដែលពេញដោយចរិតជា“ ស្ត្រី”បែបនោះអ្នកនឹងធ្វើឱ្យ គាត់បាត់បង់នូវសមត្ថភាពដែលមានរបស់គាត់បន្តិចម្តងៗ ៕
No comments:
Post a Comment