ការថើបដែលល្អគួរមានសកម្មភាព ពិសេសណាមួយទាក់ទាញឱ្យដៃគូមាន ភាពរវើរវាយប្រៀបដូចជាត្រូវមន្តសណ្តំ ។ ដូច្នេះការថើបគួរបង្កប់ ទៅដោយអត្ថន័យ និង ភ្ញោចអារម្មណ៍ឱ្យផុសនៅ ក្នុងបេះដូងដោយមិនដឹងខ្លួន ឬ អាចប្រើវិធីដុតរោលអារម្មណ៍ឱ្យពុះកញ្ជ្រោលម្តងបន្តិចៗរហូតដល់ ក្តៅងំក៏បាន ។
* ថើបសូកូឡា : សាកល្បងបៀមស្ករសូកូឡាឱ្យរលាយនៅក្នុងមាត់រួចថើបជាមួយដៃគូ ។ ការទទួលទានក៏ដូចការ ថើបដែរគឺធ្វើឱ្យយើងមាន អារម្មណ៍ប្រៀបដូចជាសារធាតុម្យ៉ាងក្នុងរាងកាយ រត់ជ្រួតជ្រាបពេញរាងកាយទាំងអស់ ។ ប្រសិនបើពេលទទួលទានហើយមានឱកាសបានថើបទៀតនោះ ពេលជាតិស្ករសូកូឡាជ្រាបចូលទៅក្នុងបំពង់-ក អ្នក នឹងទទួលបានសេចក្តីសុខទ្វេដង ។
* អណ្តាតរស់រវើក : លៀនអណ្តាតទៅ មុខឱ្យត្រង់ រួចហើយចាប់ផ្តើមសន្សឹមៗដោយ គ្រលៀសអណ្តាតឱ្យរត់សព្វ បបូរមាត់របស់គូភាគី។ កំណត់ចងចាំគឺធ្វើឱ្យយឺតៗ ដើម្បីភ្ញោចឱ្យអារម្មណ៍ ស្រើបស្រាល ។
* ប្រើបបូរច្បិច : ប្រើបបូរមាត់របស់អ្នក ច្បិច ឬ ជញ្ជក់តិចៗទៅលើបបូរមាត់ដៃគូទាំង សងខាង និង ខាងក្រោម ឱ្យបានសព្វ ។ វិធីនេះជាការទាញអារម្មណ៍រួមសង្វាសឱ្យកើតឡើង ។ ក្រៅពីនេះ ការបឺតជញ្ជក់ បបូរមាត់នេះអាចធ្វើឱ្យចរន្តឈាមរត់មកកាន់បបូរមាត់ធ្វើឱ្យសាមីខ្លួន កើត មានអារម្មណ៍កាន់តែប្រសើរទៀតផង ។
* ទេពកោសល្យដៃ : ខណៈពេលអ្នកកំពុង ថើបគ្នាយ៉ាងជក់ចិត្តដិតអារម្មណ៍នោះ អ្នកគួរប្រាកដ នៅក្នុងចិត្តថា ដៃរបស់អ្នកក៏មិននៅស្ងៀមនោះ ដែរ ។ អ្នកគួរប្រើដៃទាំងពីរត្រកងជ្រោងលើក ផ្ទៃមុខដៃគូឱ្យស្ថិតនៅក្នុងប្រអប់ដៃ ។ ប្រសិនបើចង់ឱ្យរំជើបរំជួលអារម្មណ៍ជាងនេះទៀត ណែនាំឱ្យ ប្រើម្រាមដៃច្បូតទៅតាមសក់គេ ។ បន្ទាប់មក ទម្លាក់ដៃចុះមកអង្អែលនៅលើខ្នងរួចធ្លាក់ដល់កំប៉េះ គូទ ហើយក្តោបទាញមកផ្អឹបនឹងខ្លួនរបស់អ្នក ព្រោះជាទង្វើមួយបង្ហាញថា អារម្មណ៍របស់អ្នក កំពុងពុះកញ្ជ្រោល ។
* ការថើបដែលល្អឥតខ្ចោះ : ផ្លាស់ប្តូរ ថើបគ្នាទៅវិញទៅមកតាមរបៀបដែលខ្លួនអ្នកគិតថា វាល្អឥតខ្ចោះ ព្រោះការដកពិសោធដោយខ្លួន ឯង និង យកមកបង្ហាញឱ្យដៃគូបានឃើញបែបនេះ វាជួយឱ្យភាគីម្ខាងទៀតមាន អារម្មណ៍កាន់តែចង់ថើបអ្នកថែមទៀត ។
* ផែនទីនៃការថើប : ហាមថើបត្រឹមតែ បបូរមាត់ ហើយសាកល្បងពង្រាងផែនទីដើម្បីថើប ឱ្យសព្វសព៌ាង្គកាយរបស់គេ ។ ចំណុចនេះយើង ណែនាំឱ្យអ្នកសង្កត់ធ្ងន់ទៅលើបរិវេណធម្មតាដែល ត្រូវគេមើលរំលងដូចជា ដៃជើង និង តាមចង្វែក ក្រលៀន ៕
No comments:
Post a Comment