Monday, December 6, 2010

សេច​ក្តី​សុខ​នៃ​ការ​រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ





អ្នក​ត្រូវ​ធ្វើការ​រួមភេទ​ដើម្បី​ឱ្យមាន​ផ្ទៃពោះ ប៉ុន្តែ​ពេល​អ្នកមាន​ផ្ទៃពោះ​ហើយ​អាច ចូល​រួមភេទ​បានដែរ​ឬទេ ? ស្ត្រី ជាច្រើន​គិតថា​មិនអាច​រួមភេទ​បាន ឡើយ​នៅពេល​ខ្លួន​កំពុងមាន​ផ្ទៃពោះ ប៉ុន្តែ​ពេលនេះ​អ្នក​អាច​គិត​ម្តងទៀត​បាន ។ សម្រាប់​ស្ត្រី​ដែល​ពពោះ​ហើយ​មាន​សុខ​ភាពល្អ និង ធម្មតា​ការលេង​ល្បែង​លើ​គ្រែ​មិន​ត្រឹម​តែមាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​នូវ​សេចក្តីសុខ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទៀតផង ។​


ជាការ​ពិតណាស់​ការរួម​ភេទ​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ វា​មិនសូវ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​សប្បាយ ប៉ុន្មាន​ទេ​ដោយសារតែ​កើតមាន​អាការ​ចាញ់កូន អស់កម្លាំង​កំហែង និង បញ្ហា​ទាក់ទង​នឹង​ការ​ពពោះ​មួយចំនួន​ផ្សេងទៀត ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​មិនសូវ​ចាប់អារម្មណ៍​ពី​ការឡើង​គ្រែ​ជាមួយ​ស្វាមី ។ ប៉ុន្តែ​នៅពេល​ត្រីមាស​ទី​ពីរ​ឈានចូល​មកដល់ រាងកាយ​របស់​អ្នកមាន​ការប្រែប្រួល​ហើយ​បែរ​ជាមាន​អារម្មណ៍​ចង់​រួមភេទ​វិញ ហើយ​សម្រាប់​ស្ត្រី​ជាច្រើន​នៅ​ដំណាក់កាល នេះ​តែងតែ​ចង់​រួមភេទ ហើយ​បើទោះជា​ពេលនេះ​ក្បាលពោះ​ដូចជា​ឡើង​ធំ​បន្តិច​ក៏ដោយ ក៏​សេចក្តីសុខ​ដែល​បានមកពី​ការ ធ្វើ​អីៗ​នៅក្នុង​អំឡុងពេល​នេះ​គឺ​អស្ចារ្យ​ដែល​អ្នក​មិន​នឹកស្មាន​ដល់ ។ ដូច្នេះ​ពេលនេះ​អ្នក​អាច​ប្រាប់​ដៃគូ​របស់​អ្នក​បាន​ថា ការ​រួមភេទ​គឺមាន​សុវត្ថិភាព​សម្រាប់​អ្នក ហើយក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ដែល​នៅក្នុង​ផ្ទៃ​ដែរ ។ តើ​ហេតុអ្វី​បានជា​ការ រួមភេទ​នៅពេល​មាន​ផ្ទៃពោះ​ធ្វើឱ្យ​អ្នកទទួលបាន​សេចក្តីសុខ​ដែល​នឹកស្មាន​មិន ​ដល់ ?
ហេតុផល​ទីមួយ​គឺថា រាងកាយ​របស់​ស្ត្រី​នៅពេល​មាន​ផ្ទៃពោះ មា​នស​ភាពរស់រវើក​ជាង​ពេល​ធម្មតា ពេលនេះ​ហើយ ទើប​អ្នក​អាចធ្វើ​រឿង​ថ្មីៗ​បាន​ជាមួយ​ការប្រែប្រួល​នៃ​សរសៃ​របស់​អ្នក ។ នៅក្នុង​អំឡុងពេល​មាននៃ​ការ​ពពោះ រាងកាយ​របស់ ស្ត្រី​ផលិត​តាម​ធម្មជាតិ​នូវ​អ័រម៉ូន ដែល​ធ្វើឱ្យ​អ្នក​អាច​យឺត​សរសៃសសូង ហើយ​ជាទូទៅ​រាងកាយ​មាន​លក្ខណៈ​ប្រសើរ​ជាង មុន ។ តាមពិតទៅ​ការប្រែប្រួល​នោះ​គឺ​ដើម្បីឱ្យ​ស្ត្រី​ងាយស្រួល​នៅ​ក្នុងការ​ សម្រាលកូន ប៉ុន្តែ​វា​ក៏​ផ្តល់​ផល​ល្អ​ចំពោះ​ការ រួមភេទ​ដើម្បី​ទទួលបាន​នូវ​សេចក្តីសុខ​ផងដែរ ។ ក្រៅពី​ការប្រែប្រួល​ខាង​អ័រម៉ូន​ហើយ​នោះ រូបរាង​របស់​ស្ត្រី​ក៏​ផ្លាស់ប្តូ​រដែរ ហើយ​ការផ្លាស់ប្តូរ​ខ្លះ​ជា​អំណោយផល​ខ្លាំង​ដល់​ការ​រួមភេទ ។​
នៅក្នុងពេល​ពពោះ​រូបរាង​មានការ​ផ្លាស់ប្តូរ​ច្រើន ។ ពិតណាស់ថា​អ្នកនឹង​មាន​ក្បាល​ពោះធំ​នៅ​អំឡុង​ពេលនេះ ប៉ុន្តែ​វា គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ។ ក្នុងអំឡុងពេល​នេះដែរ សុដន់​ទាំង​គូ​របស់​អ្នកនឹង​រីក​ធំ​ដល់​ទំហំ​មួយ​ដែល​ធ្វើឱ្យ​អ្នក​សិច​ស៊ី បំផុត ហើយ​ផ្ទៃមុខ​ក៏​ឡើង​ក្រហម​ទៀត ។ លើសពីនេះ​ត្រគាក​របស់​អ្នក​ក៏​នឹង​រីក​ធំ​ជាង​មុន​ផងដែរ ។ នេះ​អាចជា​ចំណុច មួយ​ឡ​ធ្វើឱ្យ​ដៃគូ​មាន​សេចក្តីរំភើប​បំផុត​នៅពេល​រួមភេទ ។​
ចំណុច​ល្អ​មួយទៀត​នោះ​គឺថា ការផ្លាស់ប្តូរ​នៃ​រាងកាយ​របស់​ស្ត្រី​នៅពេល​មាន​ផ្ទៃពោះ ជាការ​បើកផ្លូវ​ឱ្យ​គូស្នេហ៍​ស្វែងរក នូវ​ក្បាច់​លើ​គ្រែ​ថ្មីៗ​មក​ជំនួស​ក្បាច់​ចាស់ៗ​ដែល​គួរឱ្យ​ធុញទ្រាន់ ។ ជាមួយនឹង​ការផ្លាស់ប្តូរ​ក្បាច់​ប្រយុទ្ធ​លើ​គ្រែ វា​នឹង​ធ្វើឱ្យ អ្នកទទួលបាន​នូវ​អារម្មណ៍​មួយ​ថ្មី​ដែល​មិន​ធ្លាប់​កើតមាន​នាពេល​កន្លងមក ៕​

No comments:

Post a Comment