Tuesday, December 28, 2010

មូលហេតុ​ធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ​

ធ្វើឱ្យ​អវយវ​ភេទ​ទន់ និង មិន​ងើបឡើង ទោះជា​មានការ​រំញោច​ក្តី ។ ការចុះ​ខ្សោយ សមត្ថភាព​ផ្លូវភេទ​អាច​ព្យាបាល​ឱ្យ ជា​បាន​អាស្រ័យទៅលើ​ស្ថានភាព ផ្លូវចិត្ត ជំនឿ​ចិត្ត និង ការទទួល​ទាន​អាហារ ឱ្យបាន​ត្រឹមត្រូវ នោះ​នឹង​ធ្វើឱ្យ​អវយវ​ភេទ ឡើង​រឹង​និង​បង្កើន​ការផលិត​មេជី​វិត កាន់តែច្រើន​ផងដែរ ។​
បច្ច័យ​ដែល​ធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ​រួមមាន ៖
១ - អាយុ ច្រើនតែ​កើត​ចំពោះ​បុរស​ដែលមាន​អាយុ​ពី ៤០-៧០ ឆ្នាំ ។​
២ - ជំងឺ​ប្រភេទ​ខ្លះ ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺលើសឈាម សុទ្ធ​តែមាន​ផលប៉ះពាល់​ចំពោះ​ប្រព័ន្ធ​បន្ត ពូជ ។​
៣ - ភាព​តានតឹង​ក្នុង​អារម្មណ៍ ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ ។​
៤ - ការទទួល​ទាន​អាហារ​មិន​មានគុណ​តម្លៃ ជក់បារី​ច្រើន ផឹកស្រា​ច្រើន ។​
* រោគសញ្ញា​
បុរស​ដែល​ខ្សោយ​សមត្ថភាព​ផ្លូវភេទ ច្រើន​តែមាន​អាការ​ដូចខាងក្រោម​នេះ ៖
- អវយវ​ភេទ​ទន់ មិន​រឹង​ល្អ ។​
- ចំនួន​ទឹកកាម​ថយចុះ ។​
- ឆាប់​ចេញ​ទឹកកាម អវយវ​ភេទ​មិន​រឹង​ក្នុងខណៈ​រួមភេទ ។​
- បុរស​ខ្លះ​អាចមាន​តម្រូវការ​ផ្លូវភេទ​ថយចុះ ។​
* របប​អាហារ និង ការព្យាបាល​តាមបែប​ធ​ម្ម​ជាតិ​
- ត្រូវ​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់​ទាំង ៣ ពេល និង ឱ្យ​គ្រប់​ទាំង ៥ ក្រុម ដើម្បីឱ្យ​រាងកាយ​បានទទួល​សារជាតិ អាហារ​ទៅប្រើ​ជា​ប្រយោជន៍​កាន់តែ​ច្រើនឡើង ។ ទទួលទាន​សង្កត់ធ្ងន់​ទៅលើ​អាហារ​សមុទ្រ ដូចជា អយ​ស្ទ័​រ ស៊ុត​ក្រហម ថ្លើម​សត្វ ខាត់ណា ផ្កា​ស្ពៃ ស្ពៃក្តោប ក្រូច ចេក ទំពាំងបាយជូរ អា​វ៉ូ​ខា​ដូ ការ៉ុត ។​
- ត្រូវ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ធាតុ​ស័ង្កសី ដូចជា គ្រាប់​ល្ពៅ គ្រាប់​ឈូករ័ត្ន ស៊ុត សាច់មាន់ សាច់​ទា ផ្សិត សណ្តែកសៀង ។​
- ត្រូវ​ទទួលទាន​អាហារ​ឱ្យ​ចម្រុះ​ច្រើន​មុខ ទទួលទាន​ផ្លែឈើ​ស្រស់ ដើម្បីឱ្យ​រាងកាយ​បានទទួល​វីតាមីន និង រ៉ែ​ធាតុ កាន់តែ​ច្រើនឡើង ។​
- ទទួលទាន​ធញជាតិ សណ្តែក​ផ្សេងៗ ល្ង ដើម្បី​ជំនួយ​ប្រព័ន្ធ​បន្ត​ពូជ និង ការពារ​កុំឱ្យ​កើត​ជំងឺមហារីក​ប្រូ​ស្តា​ត ។​
- ហាត់ប្រាណ​ឱ្យបាន​ជាប់លាប់​ដើម្បី​បង្កើន​កម្លាំង ។​
* វីតាមីន​បន្ថែម​
- វីតាមីន C គួរ​ទទួលទាន ៥០០-១.០០០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ព្រោះ​វា​ជួយ​បង្កើន​អារម្មណ៍​ផ្លូវភេទ​ជួយ​ឱ្យ​ទឹក​ស្ពែ​ម ខ្លាំង ។​
- បេ​តា​ខា​រ៉ូ​ទីន គួរ​ទទួលទាន ១០.០០០ -១៥.០០០ អាយ​យូ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ​ប្រុស ។​
- ស័ង្កសី គួរ​ទទួលទាន ២០-៣០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​បង្កើន​ភាព​រឹង​ទៅឱ្យ​អវយវ​ភេទ និង បង្កើន​មេជី​វិត ។​
- ម៉​ង់​កា​ណែ​ស គួរ​ទទួលទាន ២-៥ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​បញ្ចោ​ញ​អ័រម៉ូន​ផ្លូវភេទ និង ធ្វើឱ្យ​ប្រព័ន្ធ​បន្ត​ពូជ ដំណើរការ​ជាធម្មតា ។​
* អាហារ​ដែល​គួរ​ចៀសវាង​
- ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ស្រា ស្រា​បៀរ សុទ្ធតែជា​សារធាតុ​ប្រឆាំង​ស័ង្កសី ធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​ថយចុះ ។ បើ​ចង់​ផឹក គួរតែ​ផឹក​ក្នុង​បរិមាណ​សមល្មម ។​
- កាត់បន្ថយ​បរិមាណ​អាហារ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន ដែល​គេ​ឃើញ​មាន​ច្រើន​នៅក្នុង​ទឹក​“​តែ​” កាហ្វេ សូកូឡា ៘​
- កំណត់​បរិមាណ​ស្ករ ម្សៅ អាហារ​ដែលមាន​ជាតិ​ខ្លា​ញ្ញ់​ខ្ពស់ ។​
- ចៀសវាង​ការផឹក​ទឹក​ដែលមាន​លាយ​ហ្វ​អ័​រ​រ៉ៃ និង ក្ល ។​
* ដំបូន្មាន​
- ត្រូវ​តម​បារី បើ​មាន​បញ្ហា​អវយវ​ភេទ​មិន​រឹង ឬ អពលា​នុ​ភាព​នៃ​លិង្គ (​លិង្គ​ងាប់​) ដោយសារតែ​ការជក់បារី​ធ្វើឱ្យ​សរសៃ ឈាមកក ។​
- ភាព​តានតឹង​ក្នុង​អារម្មណ៍​ធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​ថយចុះ ដូច្នេះ​គួរតែ​ធ្វើយ៉ាងណា​កុំឱ្យ​អារម្មណ៍​តឹងតែង​ខ្លាំងពេក ។​
- អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។​
- ប្រសិនបើ​អវយវ​ភេទ​មិន​ងើប​រឹង​រយៈពេល​ជាង​មួយខែ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ៕

No comments:

Post a Comment