ធ្វើឱ្យអវយវភេទទន់ និង មិនងើបឡើង ទោះជាមានការរំញោចក្តី ។ ការចុះខ្សោយ សមត្ថភាពផ្លូវភេទអាចព្យាបាលឱ្យ ជាបានអាស្រ័យទៅលើស្ថានភាព ផ្លូវចិត្ត ជំនឿចិត្ត និង ការទទួលទានអាហារ ឱ្យបានត្រឹមត្រូវ នោះនឹងធ្វើឱ្យអវយវភេទ ឡើងរឹងនិងបង្កើនការផលិតមេជីវិត កាន់តែច្រើនផងដែរ ។
បច្ច័យដែលធ្វើឱ្យសមត្ថភាពផ្លូវភេទចុះខ្សោយរួមមាន ៖
១ - អាយុ ច្រើនតែកើតចំពោះបុរសដែលមានអាយុពី ៤០-៧០ ឆ្នាំ ។
២ - ជំងឺប្រភេទខ្លះ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម សុទ្ធតែមានផលប៉ះពាល់ចំពោះប្រព័ន្ធបន្ត ពូជ ។
៣ - ភាពតានតឹងក្នុងអារម្មណ៍ ជាមូលហេតុចម្បងមួយដែលធ្វើឱ្យសមត្ថភាពផ្លូវភេទចុះខ្សោយ ។
៤ - ការទទួលទានអាហារមិនមានគុណតម្លៃ ជក់បារីច្រើន ផឹកស្រាច្រើន ។
* រោគសញ្ញា
បុរសដែលខ្សោយសមត្ថភាពផ្លូវភេទ ច្រើនតែមានអាការដូចខាងក្រោមនេះ ៖
- អវយវភេទទន់ មិនរឹងល្អ ។
- ចំនួនទឹកកាមថយចុះ ។
- ឆាប់ចេញទឹកកាម អវយវភេទមិនរឹងក្នុងខណៈរួមភេទ ។
- បុរសខ្លះអាចមានតម្រូវការផ្លូវភេទថយចុះ ។
* របបអាហារ និង ការព្យាបាលតាមបែបធម្មជាតិ
- ត្រូវទទួលទានអាហារឱ្យបានគ្រប់ទាំង ៣ ពេល និង ឱ្យគ្រប់ទាំង ៥ ក្រុម ដើម្បីឱ្យរាងកាយបានទទួលសារជាតិ អាហារទៅប្រើជាប្រយោជន៍កាន់តែច្រើនឡើង ។ ទទួលទានសង្កត់ធ្ងន់ទៅលើអាហារសមុទ្រ ដូចជា អយស្ទ័រ ស៊ុតក្រហម ថ្លើមសត្វ ខាត់ណា ផ្កាស្ពៃ ស្ពៃក្តោប ក្រូច ចេក ទំពាំងបាយជូរ អាវ៉ូខាដូ ការ៉ុត ។
- ត្រូវទទួលទានអាហារដែលសម្បូរទៅដោយធាតុស័ង្កសី ដូចជា គ្រាប់ល្ពៅ គ្រាប់ឈូករ័ត្ន ស៊ុត សាច់មាន់ សាច់ទា ផ្សិត សណ្តែកសៀង ។
- ត្រូវទទួលទានអាហារឱ្យចម្រុះច្រើនមុខ ទទួលទានផ្លែឈើស្រស់ ដើម្បីឱ្យរាងកាយបានទទួលវីតាមីន និង រ៉ែធាតុ កាន់តែច្រើនឡើង ។
- ទទួលទានធញជាតិ សណ្តែកផ្សេងៗ ល្ង ដើម្បីជំនួយប្រព័ន្ធបន្តពូជ និង ការពារកុំឱ្យកើតជំងឺមហារីកប្រូស្តាត ។
- ហាត់ប្រាណឱ្យបានជាប់លាប់ដើម្បីបង្កើនកម្លាំង ។
* វីតាមីនបន្ថែម
- វីតាមីន C គួរទទួលទាន ៥០០-១.០០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ព្រោះវាជួយបង្កើនអារម្មណ៍ផ្លូវភេទជួយឱ្យទឹកស្ពែម ខ្លាំង ។
- បេតាខារ៉ូទីន គួរទទួលទាន ១០.០០០ -១៥.០០០ អាយយូ ក្នុងមួយថ្ងៃ ដើម្បីជួយបង្កើនកម្រិតអ័រម៉ូនភេទប្រុស ។
- ស័ង្កសី គួរទទួលទាន ២០-៣០ មិល្លីក្រាម ក្នុងមួយថ្ងៃ ដើម្បីជួយបង្កើនភាពរឹងទៅឱ្យអវយវភេទ និង បង្កើនមេជីវិត ។
- ម៉ង់កាណែស គួរទទួលទាន ២-៥ មិល្លីក្រាម ក្នុងមួយថ្ងៃ ដើម្បីជួយបញ្ចោញអ័រម៉ូនផ្លូវភេទ និង ធ្វើឱ្យប្រព័ន្ធបន្តពូជ ដំណើរការជាធម្មតា ។
* អាហារដែលគួរចៀសវាង
- ភេសជ្ជៈដែលមានជាតិអាល់កុល ស្រា ស្រាបៀរ សុទ្ធតែជាសារធាតុប្រឆាំងស័ង្កសី ធ្វើឱ្យសមត្ថភាពផ្លូវភេទថយចុះ ។ បើចង់ផឹក គួរតែផឹកក្នុងបរិមាណសមល្មម ។
- កាត់បន្ថយបរិមាណអាហារដែលមានជាតិកាហ្វេអ៊ីន ដែលគេឃើញមានច្រើននៅក្នុងទឹក“តែ” កាហ្វេ សូកូឡា ៘
- កំណត់បរិមាណស្ករ ម្សៅ អាហារដែលមានជាតិខ្លាញ្ញ់ខ្ពស់ ។
- ចៀសវាងការផឹកទឹកដែលមានលាយហ្វអ័ររ៉ៃ និង ក្ល ។
* ដំបូន្មាន
- ត្រូវតមបារី បើមានបញ្ហាអវយវភេទមិនរឹង ឬ អពលានុភាពនៃលិង្គ (លិង្គងាប់) ដោយសារតែការជក់បារីធ្វើឱ្យសរសៃ ឈាមកក ។
- ភាពតានតឹងក្នុងអារម្មណ៍ធ្វើឱ្យសមត្ថភាពផ្លូវភេទថយចុះ ដូច្នេះគួរតែធ្វើយ៉ាងណាកុំឱ្យអារម្មណ៍តឹងតែងខ្លាំងពេក ។
- អ្នកកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ។
- ប្រសិនបើអវយវភេទមិនងើបរឹងរយៈពេលជាងមួយខែ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ៕
No comments:
Post a Comment