ការស្វែងយល់ស៊ីជម្រៅពីចំណុច សំខាន់ៗដែល លាក់ខ្លួននៅក្នុងចិត្តស្ត្រីជា កត្តាដ៏សំខាន់ក្នុងរឿង ស្នេហា ដើម្បីឱ្យអ្វីៗ គ្រប់បែបយ៉ាងឈានទៅមុខដោយរលូន និង ទទួលបានផលទៅតាមអ្វីដែល បានប៉ុនប៉ងទុក ។
-គួរបបោសអង្អែលមុនអ្វីៗទាំងអស់ : នេះគឺជា ការពិតដែលស្ត្រីត្រូវការ ហើយមានសុភាពបុរសជា ច្រើនបាន ត្រឹមតែដឹងតែមិនយល់ ព្រោះគោលដៅ របស់ស្ត្រី និង បុរសនោះមានលក្ខណៈខុសពីគ្នាដូច មេឃ និង ដី ។ បុរសផ្តោត តែមួយមុខគត់ឱ្យទៅ ដល់គោលដៅ មិនឆៀងទៅណេះទៅណោះជា ដាច់ខាត ។ ចំណែកស្ត្រីវិញ នាងត្រូវការបបោស អង្អែលទន់ភ្លន់ពី់បាតដៃ និង បបូរមាត់របស់បុរស មុនពេលឈានចូលទីជម្រៅ ។ ប្រសិនបើបានធ្វើ បែបនេះ នាងនឹង បានឡើងឋានសួគ៌ព្រមគ្នាជាមួយ នឹងដៃគូដោយមិនអល់អែក ។
-ចាំបាច់ត្រូវធ្វើឱ្យបុរសឆាប់ចេញទឹកកាមឱ្យ លឿនបំផុត : ព្រោះការធ្វើបែបនេះអាចបញ្ជាក់ ពីថ្វីដៃ និង សមត្ថភាពដែលធ្វើឱ្យបុរសពិបាកទ្រាំ ហើយរង់ចាំទទួលសេចក្តីសុខលើកទី ២ ទី ៣ ទី ៤ ។ ក្រៅពីនោះ ក៏ជាការ វាស់មើលពីភាពរឹងមាំ របស់ដៃគូរបស់អ្នកផងដែរថា គេរឹងប៉ឹង ឬ អត់ បានការ ។
-ការពាររាល់លើក : ចាប់ផ្តើមដោយការញក់ ស្រោមអនាម័យ ទោះអ្នកមានការពេញចិត្តចំពោះ គេប៉ុនណា ក៏ដោយចុះ ។ អ្នកត្រូវតែបង្ខំឱ្យគេញក់ ស្រោមអនាម័យជានិច្ច ព្រោះបើធ្វេសប្រហែស ឱ្យឆ្លងមេរោគនោះ ក្រៅពីមិនអាចព្យាបាលឱ្យជាសះស្បើយបានហើយនោះ អនាគតដ៏ត្រចះត្រចង់ នឹងរលត់បាត់អស់ជាមិនខាន ។
-កុំបង្ហាញថាខ្លួនឯងស៊ាំនឹងរឿងនេះ : អ្នកគួរ ក្លែងធ្វើឱ្យគេឃើញថា ពុំដែលមានបុរសណាម្នាក់ ធ្លាប់សាក ល្បងរឿងលើគ្រែជាមួយនាងឡើយ ។
-ភ្ញោចអារម្មណ៍ដើម្បីទទួលយកថ្ងៃថ្មីជាមួយគ្នាម្តង ទៀត : នៅពេលព្រឹក បុរសមួយភាគធំតែងមាន សន្ទុះ ក្លៀវក្លាខាងអារម្មណ៍ផ្លូវភេទ ព្រោះរាងកាយ របស់គេបានផលិតអ័រម៉ូនពេញមួយយប់មកហើយ ។ មួយវិញទៀត ល្បែងស្នេហានៅពេលព្រឹកនេះ វា មានប្រសិទ្ធភាពបំផុត ព្រោះអារម្មណ៍អ្នកទាំងពីរ ស្រឡះពីបញ្ហាស្មុគស្មាញ ទាំងឡាយ ។
-ប្តូរតួនាទីមកជាអ្នកនាំមុខការរួមភេទ : ដោយ ស្ត្រីជាអ្នកនៅពីលើនេះ វាជួយបំពេញបំណងនាងបាន យ៉ាងប្រសើរលើសលប់ប៉ុន្តែដោយសារភាពអៀន ខ្មាសពីធម្មជាតិដែលផ្តល់ឱ្យ ទើបស្ត្រីបាត់បង់ឱកាស មួយនេះ ក៏ប៉ុន្តែប្រសិនបើពេលក្រោយៗទៀត អ្នក មិនគួរមើលរំលងដាច់ខាត ។
-សិក្សាបទពិសោធពីបុរស : ស្ត្រីជាភេទដែល ហ្មត់ចត់គិតវែងឆ្ងាយ ហើយត្រិះរិះពិចារណា ជា ពិសេសរឿងលើគ្រែ ។ ស្ត្រីដែលស្អាតស្អំតែងមាន កង្វល់ពីនេះពីនោះរហូតប៉ះញល់ដល់អារម្មណ៍ឥតប្រយោជន៍ ។ ជាធម្មតាស្ត្រីច្រើនតែខ្វាយខ្វល់ថា តិចលោមានកូន ក្រែងស្មោកគ្រោកទេដឹង និង ធ្វើ បែបនេះមិនល្អ ឬធ្វើបែបនោះមិនល្អ ។ គំនិតបែប នេះនាំឱ្យប៉ះញល់ដល់អារម្មណ៍ឥតប្រយោជន៍ ព្រោះ បុរសមិនដែលគិតរឿងបែបនេះឡើយ ។ យកល្អ គួរយកចិត្តទុកដាក់សិក្សាពីបទពិសោធរបស់បុរស សន្សឹមៗ ទើបល្អប្រសើរ ៕
No comments:
Post a Comment